ព័ត៌មាន
លោក សួន ចំរើន ពីអតីតពលករដែលគ្មានជំនាញក្លាយទៅជាអ្នកមានជំនាញ និងមានការងារច្បាស់លាស់ តាមរយៈយន្ដការរបស់ក្រសួងការងារ
អតីតពលករខ្មែរត្រឡប់មកពីថៃគឺលោក សួន ចំរើន ដែលពីមុនគ្មានជំនាញបានក្លាយទៅជាអ្នកមានជំនាញ និងមានការងារច្បាស់លាស់ តាមរយៈយន្ដការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោក សួន ចំរើន បានប្រាប់ថា លោក មានស្រុកកំណើតនៅខេត្តសៀមរាប ហើយបានទៅធ្វើការងារនៅប្រទេសថៃរយៈពេល ៧ឆ្នាំ ផ្នែកកសិកម្ម និងបានវិលត្រឡប់មកដល់កម្ពុជាវិញ នៅអំឡុងខែមិថុនា ឆ្នាំ២០២៥។

បន្ទាប់ពីទទួលបានការពន្យល់ណែនាំពីមន្ត្រីក្រសួងការងារមក, លោក ក៏បានសម្រេចចិត្តចុះឈ្មោះចូលរៀនជំនាញដេរ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ នៅរោងចក្រ ធី. អេស ស្ព័ត (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយលោករៀនតែ ២ថ្ងៃប៉ុណ្ណោះ ក៏អាចបានចូលរួមធ្វើការងារតែម្ដង។
លោក សួន ចំរើន ប្រាប់ថា «ខ្ញុំមករៀនក្នុងរោងចក្រនេះ ខ្ញុំរៀនតែ ២ថ្ងៃទេ ខ្ញុំបានការងារធ្វើពេញសិទ្ធិ…គេថា រៀនក៏បានលុយដែរ ខ្ញុំក៏ខំរៀនបាន ២ថ្ងៃ ខ្ញុំក៏ចូលដេរបណ្ដោយ»។
ក្រោយពីទទួលបានការងារធ្វើ លោក ចំរើន បានលើកឡើងថា ក្រសួងការងារ ពិតជាបានជួយលោកយ៉ាងស្វាហាប់ និងពិតប្រាកដ ដោយបានដឹកលោកពីក្រសួងមករៀននៅរោងចក្រ ធី. អេស ស្ព័ត នេះ ហើយបានជួយរកផ្ទះជួលឱ្យស្នាក់នៅរយៈពេល ៧ថ្ងៃ ដោយឥតគិតថ្លៃថែមទៀត។
លោក សួន ចំរើន បានបន្ថែមថា «ខ្ញុំចង់អំពាវនាវឱ្យអ្នកដែលនៅក្នុងស្រុកខ្មែរក៏ដោយ អ្នកដែលទើបមកពីថៃក៏ដោយ អ្នកនៅក្នុងប្រទេសថៃក៏ដោយ ការងារនៅប្រទេសខ្មែរយើងច្រើនណាស់ ក្រសួងគាត់នៅតែជួយគ្រប់ភេទ ភេទប្រុស ភេទស្រីក៏ដោយត្រូវការទាំងអស់ ការងារនៅប្រទេសខ្មែរយើងច្រើននៅត្រូវការ»។
ជាមួយគ្នានេះ លោក ចំរើន បានអរគុណដល់ក្រសួងការងារ ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញដេរនេះ ដោយធ្វើឱ្យលោកទទួលបានឱកាសការងារ ទាំងដែលពីមុនមកលោកមិនមានជំនាញនេះសោះឡើយ ហើយប្ដេជ្ញាចិត្តថា នឹងខិតខំធ្វើការងារដែលខ្លួនមានសព្វថ្ងៃនេះឱ្យបានល្អ និងយូរអង្វែង៕


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន9 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន