ព័ត៌មាន
ផ្លូវជនបទក្នុងស្រុកកំពង់ស្វាយ ត្រូវបានស្តារឡើងវិញ បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
ភ្នំពេញ ៖ ផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ ប្រវែងជាង ៧ ពាន់ម៉ែត្រ ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានជួសជុលស្តារឡើងវិញយ៉ាងល្អប្រសើរ បម្រើផលប្រយោជន៍ដល់ការធ្វើដំណើរ និងការទទួលទានផ្សេងៗរបស់បងប្អូន ប្រជាពលរដ្ឋ។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២១ ខែ មករា ឆ្នាំ២០២៥ នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៧ ១០០ ម៉ែត្រ ទទឹង៨ ម៉ែត្រ, លូប្រអប់ មុខបួនចំនួន ២កន្លែង លូប្រអប់មុខពីរចំនួន ២កន្លែង, លូប្រអប់មុខមួយចំនួន ១កន្លែង, លូមូលមុខពីរចំនួន ៣កន្លែង និងលូមូលមុខមួយ ចំនួន៣កន្លែង ស្ថិតនៅភូមិក្តីដូង ឃុំក្តីដូង ទៅភូមិបូពឹង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គម្រោងនេះអនុវត្តដោយ នាយកដ្ឋាន វិស្វកម្ម ក្រសួងការពារជាតិ។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានជំរុញអភិវឌ្ឍន៍សម្រេចបានសមិទ្ធផលជាច្រើន ដែលជាមូលដ្ឋាន សម្រាប់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយសម្តេចទាំងទ្វេបានគិតគូរយ៉ាង ខ្លាំងអំពីការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាជននៅតាមជនបទ។ ជាក់ស្តែងនៅក្នុងអាណត្តិទី៧នេះ, ជុំវិញការអភិវឌ្ឍជនបទ រាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់គុណភាព នៃជីវិតរបស់ប្រជាជន និងការប្រែក្លាយតំបន់ជនបទទៅជាតំបន់រីកចម្រើន តាមរយៈនៃការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនានា ជាពិសេសការអភិវឌ្ឍផ្លូវ ស្ពាន និងសំណង់សិល្បការ្យផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជននៅតាមជនបទឱ្យកាន់តែប្រសើរ។
ឯកឧត្តម ផូ ផារិទ្ធ ក៏បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រែងនៅលើការងារជួសជុល ស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសខាងលើនេះ សម្រាប់បម្រើផលប្រយោជន៍នៅក្នុងសង្គម ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មិនថាផ្លូវមួយខ្សែនេះ ឬបណ្តាញផ្លូវផ្សេងៗទៀតនោះឡើយ ពោលគឺមានផ្លូវ មានការអភិវឌ្ឍ ជាក់ស្តែងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវនៅតាមជនបទ ឃើញថា នៅគ្រប់អាណត្តិនីមួយៗ ត្រូវបានរាជរដ្ឋាភិបាលវិនិយោគដោយចំណាយថវិកាយ៉ាងច្រើន ដើម្បីលើកកម្ពស់ ដល់ជីវភាពរស់នៅប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ៕
អត្ថបទ៖ សុន រ៉ាឌី













-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា1 week agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន1 week agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន
-
ព័ត៌មាន1 week agoក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ នគរបាលចាប់ជនបរទេសជាងពីរពាន់នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ