ព័ត៌មាន
ប្រមុខការទូតកម្ពុជាបញ្ជាក់ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការជាបន្តទៅមុខទៀតជាមួយនឹងប្រព័ន្ធ UN នានា
នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួល ជំនួបសម្តែងការគួរសមជាមួយ លោកជំទាវ ភ្លដាំងកា អាន់ឌេវ៉ា អ្នកសម្របសម្រួលប្រព័ន្ធអង្គការ សហប្រជាជាតិ (អ.ស.ប.) តែងតាំងថ្មី ប្រចាំកម្ពុជា ក្នុងឱកាសប្រគល់លិខិតសារតាំងរបស់លោកជំទាវ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអបអរសាទរ លោកជំទាវ ឯដាំងកា អាន់វ៉ា ចំពោះការតែងតាំងជាអ្នកសម្របសម្រួលថ្មីរបស់ប្រព័ន្ធ អ.ស.ប. ប្រចាំកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការរួមចំណែកដ៏យូរអង្វែងរបស់ អ.ស.ប. ចំពោះការកសាង ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យសុខភាពសាធារណៈ ការគាំពារសង្គម សកម្មភាពដោះមីន ភាពធន់ នឹងអាកាសធាតុ ដំណើរការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច និងការស្វែងរកយុត្តិធម៌ក្រោយពីមាន ជម្លោះ តាមរយៈអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា គ្មានប្រទេសណាមួយស្គាល់ច្បាស់អំពីតម្លៃនៃសន្តិភាពជាងប្រទេសកម្ពុជានោះទេ ដោយសារកម្ពុជាបាន ឆ្លងកាត់ប្រវត្តិភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍អស់ជាច្រើនឆ្នាំ និងបានបញ្ជាក់ឡើងវិញនូវការ ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការជាបន្តទៅមុខទៀតជាមួយនឹងប្រព័ន្ធ អ.ស.ប. នានា។
លោកជំទាវ ភ្លដាំងកា អាន់ឌេវ៉ា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញ ភារកិច្ចជាអ្នកសម្របសម្រួលថ្មីរបស់ប្រព័ន្ធ អ.ស.ប. ប្រចាំកម្ពុជា និងបានកោតសរសើរចំពោះវឌ្ឍនភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ។ លោកជំទាវបានប្តេជ្ញាចិត្ត ពង្រឹងសហប្រតិបត្តិការ របស់ អ.ស.ប. ជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេច បាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
ជាទីបញ្ចប់ ភាគីទាំងពីរ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជា ដៃគូយូរអង្វែងរវាងកម្ពុជា និង អ.ស.ប. ស្របតាមអាទិភាពអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន