ព័ត៌មាន
អាជ្ញាធរជាតិអប្សរា បន្តបើកវគ្គអប់រំបេតិកភណ្ឌដល់សិស្សវិទ្យាល័យ
អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ (KHMER HERITAGE ORGANIZATION) ហៅកាត់ថា (KHO) បានបន្តបើកវគ្គបណ្តុះបណ្តាលស្ដីពី ការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ចំនួន៥០នាក់ ដែលធ្វើឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក អ៊ឺម សុខរិទ្ធី មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលស្ដីពីការអប់រំបេតិកភណ្ឌ គឺជាកម្មវិធីពិសេសសម្រាប់យុវជនដែលរស់នៅក្នុងតំបន់អង្គរ ដើម្បីស្គាល់ខ្លួនឯងឱ្យច្បាស់ ហើយយល់ដឹងពីតម្លៃនៃកេរមរតកដូនតាដែលបានបន្សល់ទុក ព្រមទាំងរៀបចំខ្លួន សម្រាប់ធ្វើជាអ្នកបន្តវេនអភិរក្ស និងថែរក្សាមរតកដ៏មានតម្លៃទាំងនោះ ឱ្យគង់វង្សយូរអង្វែងតទៅទៀត។លោកបន្ដថា វគ្គបណ្ដុះបណ្ដាលអប់រំនេះ មានរៀបចំតាមសាលាបឋមសិក្សាមួយចំនួនក្នុងតំបន់អង្គររូ រូមមាន៖ សាលាបឋមសិក្សាក្របីរៀល បាគង លលៃ តាប៉ាង និងវិទ្យាល័យប្រាសាទបាគង។ វគ្គបណ្ដុះបណ្ដាលស្តីពី បេតិកភណ្ឌរៀបចំទ្បើងក្នុងបំណងបណ្តុះមោទនភាពជាតិដល់ក្មេង និងយុវជននេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការអង្គការមរតកវប្បធម៌ខ្មែរ (KHO) ក៏បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអប់រំបេតិកភណ្ឌនេះ ដល់សិស្សានុសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាបាគង ស្ថិតក្នុងឃុំបាគង ស្រុកប្រាសាទបាគង៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន