ព័ត៌មាន
កម្ពុជាផ្តួចផ្តើមសកម្មភាពជាតិក្នុងការលុបបំបាត់សារធាតុគីមីគ្រោះថ្នាក់ក្នុងខ្សែចង្វាក់ផលិតកម្មវាយនភណ្ឌ និងសំណង់
ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយកម្មវិធីបរិស្ថានសហប្រជាជាតិ(UNEP) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP Cambodia) បានរៀបចំសិក្ខាសាលាប្រកាសចាប់ ផ្តើមអនុវត្តគម្រោងពេញលេញ នៃកម្មវិធីកុមារសកល ស្តីពី «ការ លុបបំបាត់ការប្រើប្រាស់សារធាតុគ្រោះថ្នាក់ នៅក្នុងខ្សែចង្វាក់ផលិតកម្ម ក្នុងវិស័យវាយនភណ្ឌ និងសំណង់ » ក្រោមជំនួយហិរញ្ញវត្ថុពីមូលនិធិបរិស្ថានសកល (GEF) ក្រោមអធិបតីភាពឯកឧត្តម ដាញ់ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងមានការចូលរួមពីក្រសួង/ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំស្រាវជ្រាវ សមាគម និងវិស័យឯកជនពាក់ព័ន្ធចូលរួមប្រមាណ៥០នាក់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។
ថ្លែងទៅកាន់អង្គសិក្ខាសាលា ឯកឧត្តម ដាញ់ សេរី បានគូសបញ្ជាក់ឱ្យដឹងថា ភពផែនដីរបស់យើងកំពុងជួបប្រទះនឹងវិបត្តិបរិស្ថានធំៗ ចំនួនបី គឺ បញ្ហាការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និង ការបំពុល។ ការបំពុលបានបង្កផលប៉ះពាល់អវិជ្ជមានដោយផ្ទាល់ដល់សុខភាពមនុស្ស និងសុខភាពបរិស្ថាន ហើយវាក៏ជាកាតាលីករជំរុញ ឱ្យមាននូវការបាត់បង់ ជីវចម្រុះ និងការប្រែប្រួល អាកាសធាតុ។ ជាសកល រៀងរាល់ឆ្នាំ ការបំពុលដោយសារធាតុគីមីគ្រោះថ្នាក់បានសម្លាប់មនុស្សម្នាក់ ក្នុងចំណោមមនុស្ស៦នាក់។ វិស័យវាយនភណ្ឌ និងសំណង់ បានរួមចំណែកបំពុលបរិស្ថាន តាមរយៈការប្រើប្រាស់នូវសារធាតុគីមីគ្រោះថ្នាក់ក្នុងខ្សែចង្វាក់ផលិតកម្ម ដូចជា សារធាតុអាបេស្តូស បារត ពពួកសារធាតុគីមីសំយោគជាច្រើនប្រភេទ ជាពិសេស ពពួក សារធាតុ បំពុល សរីរាង្គ មិន ងាយ បំបែក ធាតុ (POPs) ព្រមទាំងការបញ្ចេញសំណល់ និងឧស្ម័នផ្ទះកញ្ចក់ (GHGs) ពីខ្សែចង្វាក់ផលិតកម្ម។
តាមរយៈការអនុវត្តគម្រោងនេះ នឹងចូលរួមក្នុងការអនុវត្តគោលនយោបាយសំខាន់របស់រាជរដ្ឋាភិបាល សំដៅការពារ សុខភាព សាធារណៈ និងបរិស្ថាន ព្រមទាំងធានា និងរក្សា បាន នូវភាពប្រកួតប្រជែង របស់វិស័យទាំងពីរនេះ នៅលើទីផ្សារ សកល។ ជាមួយគ្នានេះ គម្រោងនេះ នឹងទាក់ទាញនូវការ វិនិយោគ ជំរុញនូវនវានុវត្តន៍ បង្កើតឱកាស សេដ្ឋកិច្ចថ្មី ដែលងាក ទៅរកខ្សែចង្វាក់ផលិតកម្ម ប្រកបដោយ ចីរភាព តាមរយៈការកាត់បន្ថយការប្រើប្រាស់សារធាតុ គីមីគ្រោះថ្នាក់ និង សំណល់ គ្រោះ ថ្នាក់ ។







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន