ព័ត៌មាន
ក្រុមស្រ្តីជាម្ដាយ មានក្ដីរីករាយ និងកក់ក្ដៅ ដឹងគុណរាជរដ្ឋាភិបាលក្រោយទទួលបានការឧបត្ថម្ភប្រាក់បន្ថែមតាមរយៈ ប.ស.ស
គិតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនដល់ស្រ្តី មុន និងក្រោយពេលសម្រាលកូនរួច ខណៈគិតត្រឹមឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានបើកផ្តល់ប្រាក់ឧបត្ថម្ភដល់ ស្រ្តីមុន និងក្រោយពេលសម្រាលរួចសរុបជាង ១០០លានដុល្លារអាម៉េរិកហើយ។

ក្នុងបទសម្ភាសន៍ជាមួយក្រុមស្រ្តី មុន និងក្រោយពេលសម្រាលកូនរួច នៅក្នុងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៅព្រឹកថ្ងៃទី២២ ខែមករានេះ ពួកគាត់បានឱ្យដឹងថា តាមរយៈប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬហៅថា ប័ណ្ណ ប.ស.ស. នៅអំឡុង មុន និងក្រោយពេលសម្រាលកូន ពួកគាត់ប្រើប្រាស់សេវាសុខាភិបាល មិនដែលអស់ថ្លៃចំណាយក្នុងការប្រើប្រាស់របបផ្នែកថែទាំសុខភាពនេះទេ។ បន្ថែមពីនេះក្រៅពីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរាល់ថ្លៃចំណាយនានាក្នុងពេលសម្រាលកូនក៏មិនអស់ថ្លៃសេវាសុខាភិបាលផងដែរ ដោយសារពួកគាត់មានកាតសមាជិកបេឡាជាតិរបបសន្តិសុខសង្គម។

ក្រុមស្រ្តីជាម្ដាយទើបសម្រាលកូនបញ្ជាក់ថា ក្រៅពីថែទាំសុខភាពដោយឥតគិតថ្លៃ ពួកគាត់ក៏ទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យគ្រប់មជ្ឈដ្ឋានផងដែរ។ ពួកគាត់មានអារម្មណ៍រំភើប និងកក់ក្តៅខ្លាំង ដោយសារទទួលបានផលប្រយោជន៍ពិតមែនតាមរយៈប័ណ្ណ ប.ស.ស. ដែលមិនត្រឹមតែមិនចំណាយថវិកា ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភថែមទៀត ដែលអត្ថប្រយោជន៍ទាំងអស់នេះ បានជួយសម្រួលយ៉ាងច្រើនក្នុងការកាត់បន្ថយចំណាយក្នុងគ្រួសារមួយកម្រិតផងដែរ។

លោកស្រី សំ សុផាណា បុគ្គលិកថែទាំស្រ្តីមុន និងក្រោយសម្រាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានបញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាល ដោយប្រើប្រាស់ប័ណ្ណ ប.ស.ស. គឺមានការកើនឡើងជាបន្តបន្ទាប់។ លោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលពុំទាន់មានប័ណ្ណ រួសរាន់ស្នើសុំធ្វើប័ណ្ណ ដើម្បីទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ។

ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា កម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្រ្ដីមានផ្ទៃពោះ បានបើកផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីជាម្ដាយចំនួនជាង ៦៩ម៉ឺន ៦ពាន់នាក់ និងកូនអាយុក្រោម២ឆ្នាំ ចំនួនជាង ៧៣ម៉ឺន ២ពាន់នាក់ ដោយបានចំណាយថវិកាអស់ចំនួន ៤០៩,៩៦៤.១៦លានរៀល ឬប្រមាណ ១០២.៥លានដុល្លាអាម៉េរិក៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន5 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា