ព័ត៌មាន
គណៈប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជា ចូលរួមកិច្ចប្រជុំ Global Government Summit 2026 នៅសាធារណរដ្ឋសិង្ហបុរី ដើម្បីពិភាក្សា និងចែករំលែកអំពីឧត្តមានុវត្តន៍ នៃការអនុវត្តការងារគ្រប់គ្រងវិស័យមុខងារសាធារណៈតាមបណ្តាប្រទេសនីមួយៗ
សិង្ហបុរី ៖ ប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជា ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមកិច្ចប្រជុំ Global Government Summit 2026 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២២ ខែមករា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។
កិច្ចប្រជុំនេះ រៀបចំឡើង ក្នុងគោលបំណង ប្រមូលផ្តុំថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យមុខងារសាធារណៈ ដើម្បីពិភាក្សា និងចែករំលែកអំពីឧត្តមានុវត្តន៍ នៃការអនុវត្តការងារគ្រប់គ្រងវិស័យមុខងារសាធារណៈ តាមបណ្តាប្រទេសនីមួយៗ ជាពិសេសការផ្លាស់ប្តូរទស្សនៈទៅវិញទៅមក ក្នុងការកែលម្អវិស័យមុខងារសាធារណៈ ដែលកំពុងជួបប្រទះនូវបញ្ហាប្រឈម និងភាពមិនច្បាស់លាស់នៃសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ វេទិកានេះ ក៏បានការចូលរួមចែករំលែកពីវាគ្មិនមកពីបណ្តាប្រទេស ជាសមាជិកមួយចំនួនលើប្រធានបទ ចំនួន៥ រួមមាន៖ ១. Leading through Global Uncertainty ២. Driving Improved Performance Management in Government ៣. Streamlining Government Policy Development to Quicken Delivery ៤. Boosting Government Resilience និង៥. Empowering Leadership Literacy AI។
កិច្ចប្រជុំនេះ ត្រូវបានផ្តល់ជាកិត្តិយសចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកជាផ្លូវការដោយ ឯកឧត្តម Leo Yip ប្រធានមុខងារសាធារណៈនៃសាធារណរដ្ឋសិង្ហបុរី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្នុងវិស័យមុខងារសាធារណៈ មកពីប្រទេសចំនួន ២១ប្រទេស និងអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ព្រមទាំងធ្វើការសម្របសម្រួលដោយក្រុមការងារ Global Government Forum។
បន្ថែមពីលើនេះ ប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជា ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ក៏ត្រូវបានអញ្ញើញឱ្យចូលរួមនៅក្នុងកម្មវិធី Leader’s Forum Conference ដែលបានរៀបចំ និងប្រព្រឹត្តទៅកាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅ Civil Service College of Singapore ព្រមទាំងបានចូលរួមពិភាក្សាលើប្រធានបទស្តីពី Boosting Digital Resilience: From Fragmentation to Coherence ផងដែរ៕









-
ព័ត៌មាន7 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន5 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា