ព័ត៌មាន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូទីភ្នាក់ងារនគរបាលជាតិកូរ៉េ
រាជធានីភំ្នពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម លី ជេយ៉ុង (LEE JAE YOUNG) អគ្គនាយកទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិ ទីភ្នាក់ងារនគរបាលជាតិកូរ៉េ និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានផ្តោតសំខាន់ទៅលើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងក្រុមការងារ Task Force កម្ពុជា-កូរ៉េ ដែលអគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារជាតិកូរ៉េ បានបង្កើតឡើងកាលពីខែវិចិ្ឆកា ឆ្នាំ២០២៥កន្លងទៅ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ និងបានពិភាក្សាអំពីផែនការសកម្មភាពបន្តដែលភាគីទាំងពីរបានដាក់ចេញជាទិសដៅអនុវត្តនាពេលខាងមុខ៕











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន