ព័ត៌មាន
Angkor Ultra Trail លើកទី៩ នឹងមកដល់ចុងសប្ដាហ៍នេះ ជាមួយសញ្ញាណវិជ្ជមាន
ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Angkor Ultra Trail លើកទី៩ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែមករាស្អែកនេះ នៅបរិវេណរមណីយដ្ឋានអង្គរ លើវិញ្ញាសាចំនួន ៦ រួមមានរត់ចម្ងាយ ៨គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ និងឆ្ងាយជាងគេចម្ងាយ ១០០គីឡូម៉ែត្រ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា មកទល់ពេលនេះ អ្វីៗបានប្រព្រឹត្តយ៉ាងរលូន ក្រោយមានកិច្ចសហការ និងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។ អ្វីដែលពិសេស គឺសន្ទុះនៃការចូលរួមរបស់អត្តពលិកមកពីជុំវិញពិភពលោក នៅតែមានសញ្ញាណល្អ មិនចាញ់ឆ្នាំមុនឡើយ ដោយមានអ្នករត់ជិត ១,៧០០នាក់ ។ នេះគឺជាសញ្ញាណវិជ្ជមាន សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងបែបផ្សងព្រេងនេះ ដែលនៅតែមានការគាំទ្រ និងសន្ទុះចូលរួមល្អ សម្រាប់ជួយសង្គមជាតិ ក៏ដូចជាប្រតិបត្តិករទេសចរណ៍ និងវិស័យទេសចរណ៍នៅខេត្តសៀមរាប។
គួរដឹងថា Angkor Ultra Trail គឺជាការព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយឆ្លងឧបសគ្គ ដោយឆ្លងកាត់វាលស្រែ ភូមិឋានប្រជាពលរដ្ឋ ភ្នំ និងប្រាសាទនានា នៅតំបន់ឧទ្យានអង្គរ ហើយលើសពីការរត់ដើម្បីសុខភាព និងការបំបែកកំណត់ត្រាផ្ទាល់ខ្លួន អ្នករត់ ដែលជាភ្ញៀវជាតិ និងអន្ដរជាតិ នឹងទទួលបានបទពិសោធន៍ជាច្រើន ដូចជាការផ្សងព្រេងនៅក្នុងព្រៃនៃតំបន់អង្គរ ការបានឃើញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតំបន់អង្គរ និងការរត់កាត់ប្រាសាទបុរាណពីមួយ ទៅមួយ ដែលនឹងក្លាយជាអនុស្សាវរីយ៍ចងចាំមិនអាចបំភ្លេចបានសម្រាប់អ្នកចូលរួម។

សម្រាប់គោលបំណងសំខាន់ នៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីលើកកម្ពស់វិស័យទេសចរណ៍ជាតិ ជាពិសេសនៅតំបន់អង្គរ និងជួយដល់សកម្មភាពមនុស្សធម៌ ជាក់ស្ដែងក្រោយបញ្ចប់ព្រឹត្តិការណ៍ឆ្នាំនេះ ក្រុមហ៊ុន Phoenix Voyages បានត្រៀមជួយដល់ការជួសជុលសាលារៀន សាងសង់អណ្ដូង និងសម្ភារៈសិក្សាជាច្រើនទៀត ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅស្រុកពួក ខេត្តសៀមរាប ផងដែរ៕ អត្ថបទ លី ឈុនឡា




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន