ព័ត៌មាន
អតីតអាជីវករលក់ដូរលើចិញ្ចើមផ្លូវតំបន់ផ្សារដើមគ កំពុងរីករាយចំពោះការទទួលបានទីតាំងថ្មីនៅផ្សារតាម៉ាប់ព្រែកជ្រៃ ខណៈភ្ញៀវមកទិញច្រើនមិនចាញ់ទីតាំងចាស់
អាជីវករផ្សារតាម៉ាប់ព្រែកជ្រៃ រីករាយចំពោះការទទួលបានទីតាំងថ្មី ខណៈភ្ញៀវមកទិញច្រើន មិនចាញ់ទីតាំងចាស់នោះទេ ពោលគឺអតីតជុំវិញតំបន់ផ្សារដើមគរ ។
ក្រោយផ្លាស់ទីតាំងថ្មី មកតាំងទីទួលនៅផ្សារតាមម៉ាប់ព្រែកជ្រៃ ស្ថិតតាមបណ្តោយផ្លូវ២១៧ ក្នុងខណ្ឌដង្កោ អស់រយៈពេលជិត១សប្តាហ៍រួចមក បណ្តាអាជីវករមួយចំនួនដែលផ្លាស់ពីទីតាំងតំបន់ជុំវិញផ្សារដើមគរចាស់មក បានសម្តែងក្តីរីករាយ និងពេញចិត្តចំពោះទីតាំងថ្មី ដែលមានលក្ខណៈអំណោយផលប្រសើរច្រើនមិនចាញ់ទីតាំងចាស់ ពិសេសក៏មិនមានការប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចចិញ្ចឹមជីវភាពប្រចាំថ្ងៃផងដែរ ខណៈទីតាំងថ្មីនេះ ក៏កំពុងមានភ្ញៀវមកជួយគាំទ្រ ជាបន្តបន្ទាប់ ។
ក្រុមអាជីវករ បន្ថែមថា ធម្មតាការផ្លាស់មកទីតាំងថ្មីភ្លាម វាប្រាកដជាពុំអាចលក់ដូរដាច់ខ្លាំងដូចនៅទីតាំងចាស់ដែលយើងមានម៉ូយជាអតិថិជនស្រាប់នោះទេ ប៉ុន្តែទីតាំងថ្មី វាជាទីផ្សារដែលអាចរកស៊ីទទួលទានបានដោយភាពច្បាស់លាស់ និងនឹងថឹងជាងការដែលរកស៊ីលក់ដូរលើដងផ្លូវសាធារណៈ ។
គួរបញ្ជាក់ថា ៖ ក្រៅពីផ្សារតាម៉ាប់ព្រែកជ្រៃ អតីតអាជីវករលក់ដូរជុំវិញតំបន់ផ្សារដើមគរ ក៏អាចជ្រើសយកការទៅលក់ដូរនៅផ្សារដើមគរថ្មី ស្ថិតក្នុងខណ្ឌព្រែកព្នៅ ដោយនៅទីនោះ រដ្ឋបាលរាជធានីភ្នំពេញបានអនុគ្រោះលើចំណុចជាច្រើន ដូចជា មិនយកថ្លៃតូប០២ឆ្នាំ , មិនគិតថ្លៃទឹកភ្លើង០៦ខែ និងការអនុគ្រោះផ្សេងៗទៀតផងដែរ ។
គួររំលឹកថា ៖ អាជ្ញាធររាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០២៦ បានចាប់ផ្តើមការហាមឃាត់ទាំងស្រុង ចំពោះការលក់ដូរអាណាធិបតេយ្យរបស់បងប្អូនអាជីវករមួយចំនួន ដែលបានយកចិញ្ចើមផ្លូវសាធារណៈជុំវិញតំបន់ផ្សារដើមគរ ដើម្បីប្រកបអាជីវកម្មសម្រាប់តែផ្តល់ផលប្រយោជន៍ឯកជនផ្ទាល់ខ្លួន ៕








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន13 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន