ព័ត៌មាន
អភិបាលខេត្តអញ្ជើញប្រកាសតែងតាំង ប្រធានមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារថ្មី
នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាព ប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ គឺលោកវេជ្ជបណ្ឌិត ជូ ប៉ូនីណា ជាប្រធានមន្ទីរពេទ្យថ្មី ជំនួសលោក សុក វាសនា ដែលត្រូវបានចូលនិវត្តន៍។
ពិធីប្រកាសនេះត្រូវបានធ្វើឡើង នាសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក ព្រមទាំងមន្ត្រីរាជការមន្ទីរសុខាភិបាលជាច្រើនរូបទៀត។
ក្នុងឱកាសនោះឯកឧត្ដម គីម រិទ្ធី បានសម្តែងនូវការអបអរសាទរ ចំពោះ លោកវេជ្ជបណ្ឌិត ជូ ប៉ូនីណា ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ដើម្បីបន្តនិរន្តរភាពការងារក្នុងការដឹកនាំ គ្រប់គ្រង ស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងមានការត្រួតពិនិត្យ វាយតម្លៃ ប្រកបដោយតម្លាភាព សុច្ចរិតភាព និងស្របតាមបែបបទ នីតិវិធីច្បាប់ជាធរមាន។
ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត បានផ្ដល់អនុសាសន៍ណែនាំដល់លោកប្រធានមន្ទីរពេទ្យថ្មី បន្តខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងរៀបចំលក្ខណៈសម្បត្តិ និងការអភិវឌ្ឍខ្លួនឱ្យបានពេញលេញក្នុងនាមជាថ្នាក់ដឹកនាំមួយរូប ដោយបន្តខិតខំពង្រឹងសមត្ថភាព ចំណេះដឹង ដើម្បីបន្តគ្រប់គ្រង ដឹកនាំ ចាត់ចែងកិច្ចការជំនាញ នៅក្នុងមន្ទីរពេទ្យឱ្យកាន់តែមានស័ក្ដិសិទ្ធិភាព និងការរីកចម្រើនបន្ថែមទៀត សំដៅចូលរួម លើកកម្ពស់វិស័យសុខាភិបាល និងពង្រឹងខឿនសុខភាពប្រជាជន។
ទន្ទឹមនោះដែរ ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តទាំងអស់ ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមលើកកម្ពស់ វិស័យសុខាភិបាល សុខភាព អនាម័យ និងសុខុមាលភាពរបស់ប្រជាជននៅទូទាំងខេត្តព្រះវិហារ ជាពិសេសគឺក្រុមគ្រូពេទ្យទាំងអស់បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជា ” កងទ័ពអាវស ” ជួយសង្គ្រោះអាយុជីវិតកងទ័ព និងប្រជាជនស៊ីវិល ដែលរងរបួសដោយសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងចូលរួមគាំទ្រលើផ្នែកសុខភាព អនាម័យ ការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋភៀសសឹក នៅតាមមណ្ឌល សុវត្ថិភាព និងតាមសហគមន៍ផងដែរ។










-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន5 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា