ព័ត៌មាន
ការវាយប្រហាររបស់ថៃ បានបន្សល់ទុកគ្រាប់មិនទាន់ផ្ទះក្នុងបរិវេណមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន
សង្គ្រាមឈ្លានពានជាលើកទី២ របស់ប្រទេសថៃមកលើកម្ពុជា បានបង្កផលប៉ះពាល់ និងបន្សល់ជាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនលើទឹកដីមាតុភូមិកម្ពុជា។ គ្រាប់មិនទាន់ផ្ទុះមានស្ទើគ្រប់ទិសទី មិនថាសាលារៀន ផ្ទះសម្បែង អាគារសាធារណ: និងមន្ទីរពេទ្យ។ ជាក់ស្ដែង នៅមន្ទីរពេទ្យបង្អែកសំពៅលូន ក៏មានគ្រាប់ផ្លោងរបស់ថៃបាញ់ចូលផងដែរ ជាសំណាងមិនផ្ទុះមិនបង្កជាវិនាសកម្ម។
ការបាញ់ផ្លោងរបស់ទាហានថៃ បានបង្ខំអោយពលរដ្ឋនៅតាមបណ្ដោយព្រំដែន រត់ភៀសសឹក បង្ខំអោយសាលារៀនផ្អាកដំណើរការសិក្សា បង្ខំឱ្យពេទ្យបិទទ្វាជម្លៀសអ្នកជំងឺ រើសម្ភារចាំបាច់សម្រាប់ព្យាបាលអ្នកជំងឺទៅទៅតាំងមានសុវត្ថិភាព។
ជាក់ស្ដែងសម្រាប់មន្ទីរពេទ្យបង្អែកសំពៅលូន ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ក៏ត្រូវបានបិទទ្វារភ្លាមៗ ដោយសារការបាញ់នៅជុំវិញបរិវេណពេទ្យ។
ក្រោយបិទទ្វារជម្លៀសទៅអស់ គ្រាប់ផ្លោងរបស់ថៃ ក៏បានបាញ់ចូលបរិវេណមន្ទីរពេទ្យតែម្ដង។ ជាសំណាង គ្រាប់មិនប៉ះពាល់ដល់អាគារមន្ទីរពេទ្យ មិនប៉ះពាល់ដល់ផ្ទះពលរដ្ឋជុំវិញ។
គ្រាប់ដែលបានបាញ់ផ្លោងចូលមន្ទីរពេទ្យ គឺ គ្រាប់កាំភ្លើងធំ (Artillery) 105mm។ បច្ចុប្បន្ន គ្រាប់នេះត្រូវបានហ៊ុមព័ទ្ធដោយអង្គភាព CMAC និងត្រៀមយកចេញនាពេលឆាប់ៗខាងមុខ ដើម្បីសុវត្ថិភាព។ ថ្មីៗនេះ មន្ត្រី AOT ក៏បានចុះត្រួតពិនិត្យគ្រាប់ដែលបានធ្លាក់ចូលបរិវេណមន្ទីរពេទ្យនេះដែរ។
មន្ទីរពេទ្យបង្អែកសំពៅលូននេះ បានបិទទ្វារយ:ពេលប្រមាណជាង២០ថ្ងៃ ទើបបើកដំណើរឡើងវិញក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះជាការបញ្ជាក់របស់លោក ពូន សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកសំពៅលូន។
ការបើកដំណើរការមន្ទីរពេទ្យបង្អែកសំពៅលូននេះឡើងវិញ ពិតជាមានសារសំខាន់ជាខ្លាំង ក្នុងការផ្ដល់សេវាសាធារណ: ជូនប្រជាពលរដ្ឋ។ ជាក់ស្ដែងពលរដ្ឋរស់នៅស្រុក សំពៅលូន ស្រុកភ្នំព្រឹក ស្រុកកំរៀង ភាគច្រើនមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យនេះ។
សម្រាប់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលលើកឡើងថា បើមន្ទីរពេទ្យបង្អែកនេះនៅមិនទាន់បើកដំណើរការ ច្បាស់ណាស់អាយុជីវិតរបស់គាត់ អាយុជីវិតរបស់កូនគាត់ច្បាស់ជាប្រឈមគ្រោះថ្នាក់។ ព្រោះទីតាំងមន្ទីរពេទ្យផ្សេងនៅឆ្ងាយ។ ពួកគាត់ពិតជាដឹងគុណដល់ក្រុមគ្រូពេទ្យ។
សម្រាប់ភូមិសាស្ត្រស្រុកសំពៅលូន មានផ្ទះសម្បែងរងការខូចខាតដោយសារគ្រាប់ផ្លោងរបស់ថៃប្រមាណ ៥០ផ្ទះ។ ផ្ទះដែលរងការខូចខាតធ្ងន់ធ្ងរមានចំនួន ៨ផ្ទះ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរស្រុក សំពៅលូន៕ អត្ថបទ៖ គឹម ហុក




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន