ព័ត៌មាន
អាជ្ញាធរខេត្តស្វាយរៀងបង្ហាញជំហរគាំទ្រចំណាត់ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
មន្ត្រីក្រុមប្រឹក្សាស្រុក ក្រុង ខេត្តស្វាយរៀង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសមាគមលើកទី២អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានមានចំណាប់អារម្មណ៏ ដោយគោរពសំដែងអបអរសាទរចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានចាត់វិធានការលើគ្រប់មធ្យោបាយ ក្នុងការបង្ក្រាបល្បែងឆបោកតាម បច្ចេកវិទ្យា ដើម្បីពង្រឹងសន្តិសុខមូលដ្ឋាន បង្ករស្ថេរភាពជូនពលរដ្ឋរស់នៅនិងប្រកបរបរដោយសុស្ថេរភាព។
ដោយឡែកសម្រាប់ខេត្តការបង្ក្រាបល្បែងឆរបោកតាមបច្ចេកវិជ្ជា ត្រូវបានរដ្ឋបាលខេត្ត ដឹកនាំដោយគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម ប៉េង ពោធិសា លោកបានប្រជុំ និងធ្វើសេចក្តីណែនាំឱ្យមន្ត្រីមានសមត្ថកិច្ច ចាត់វិធានការរួចរាល់ បន្ទាប់ពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេច បានលើកបញ្ជាក់ថា៖ សន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្ម គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខសាន្តរបស់ពលរដ្ឋ ហើយការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់សម្រាប់មន្ត្រីមានសមត្ថកិច្ចបង្ក្រាបពីពេលបច្ចុប្បន្ន និងទៅអនាគត៕



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន5 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន