ព័ត៌មាន
មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញតេជោសែន ក្នុងខេត្តតាកែវ សម្រេចការសាងស់បាន ៩០%
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសរបស់អង្គភាព និងនាយកដ្ឋានវិស្វកម្ម ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញតេជោសែន ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
សូមជម្រាបថា គម្រោងសាងសង់ទំនប់អាងទឹកនេះ បានចាប់ផ្តើមអនុវត្តការងារនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ការងារសំខាន់ៗ រួមមាន៖ ១)សាងសង់ទំនប់អាងទឹកកម្ពស់១២ម៉ែត្រ ទទឹងខ្នងទំនប់ប្រវែង១៤ម៉ែត្រ និងបណ្តោយប្រវែង១៣០ម៉ែត្រ និង២)សាងសង់សំណង់សិល្បការ្យសរុបចំនួន២កន្លែងគឺ សាងសង់សំណង់លូចំនួន១កន្លែង និងសំណង់បង្ហៀរចំនួន១កន្លែង។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ៩0%។
បើតាមការបញ្ជាក់របស់ក្រុមការងារអនុវត្តគម្រោងបានឱ្យដឹងថា គោលបំណងនៃការសាងសង់ទំនប់អាងទឹកនេះ គឺដើម្បីរក្សាស្តុកទឹកទុកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការចំនួន១៥០ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ១១៦គ្រួសារ ក្នុងភូមិត្រពាំងក្រញូង នៃឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ ធ្វើយ៉ាងណាឱ្យមានសុវត្ថិភាព គុណភាព សោភ័ណភាព ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក៕








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន