ព័ត៌មាន
រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រារព្ធពិធីអភិសេកព្រះបដិមាលោកេស្វរៈរង្វង់មូលដៃ៨ ជានិមិត្តរូបថ្មី
រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រារព្ធពិធីបុណ្យអភិសេកព្រះបដិមាលោកេស្វរៈរង្វង់មូលដៃ៨ ក្រោមវត្តមាន ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ, ឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករផងដែរ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ។
ព្រះលោកេស្វរៈ ឬ ព្រះអវលោកិតេស្វរៈ គឺជាពោធិសត្វក្នុងព្រះពុទ្ធសាសនាមហាយាន ដែលតំណាងឱ្យ «សេចក្តីមេត្តាករុណាដ៏មហាសាល»។ តាមជំនឿរបស់បុព្វបុរសខ្មែរ តាំងពីសម័យអង្គរ ជាពិសេសក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រះលោកេស្វរៈត្រូវបានគេជឿថាជាអ្នកតាមជួយសង្គ្រោះមនុស្សលោកឱ្យផុតពីទុក្ខភ័យ និងនាំមកនូវសេចក្តីសុខសាន្ត។
ការសាងសង់រូបព្រះបដិមាលោកេស្វរៈនេះឡើង មិនត្រឹមតែដើម្បីសោភ័ណភាពក្រុងប៉ុណ្ណោះទេ ប៉ុន្តែគឺជាកន្លែងបួងសួងសុំសេចក្តីសុខ ជួយបីបាច់ថែរក្សា និងផ្តល់សេចក្តីសុខសាន្តត្រជាក់ត្រជុំជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេស រំលឹកដល់ដួងវិញ្ញាណក្ខន្ធដល់វីរៈកងទ័ពគ្រប់រូប ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដីមួយនេះផងដែរ។
ការអភិសេកបដិមាលោកេស្វរៈ រង្វង់មូលដៃ៨ នាថ្ងៃនេះ នឹងក្លាយជាកម្លាំងចលករថ្មីមួយក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តឧត្តរមានជ័យកាន់តែច្រើនឡើង។ សមិទ្ធផលនេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទឹកដីភូមិភាគពាយព្យមួយនេះ កំពុងបោះជំហានទៅរកភាពរុងរឿងប្រកបដោយនិរន្តរភាពផងដែរ៕ អត្ថបទ៖ ឃិន សារិទ្ធ












-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន