ព័ត៌មាន
កម្ពុជាកំពុងពង្រឹងកិច្ចសហការ លើការប្រយុទ្ធប្រឆាំងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ធនាគារជាតិនៃកម្ពុជា កំពុងពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងប្រទេសនានា ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីចៀសវាងជាប់ក្នុងបញ្ជីប្រផេះ និងដើម្បីបង្កើនទំនុកចិត្តដល់សាធារណៈជន វិនិយោគិនជាតិ និងអន្តរជាតិមកលើកម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នេះថា ជុំវិញប្រព័ន្ធបច្ចេកវិទ្យានេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងបន្តអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ឱ្យកាន់តែទំនើប សម្បូរបែប និងសុវត្ថិភាព ទាំងការទូទាត់ឆ្លង គ្រឹះស្ថានក្នុងស្រុក និងការទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសនានា និងក្រុមហ៊ុនទូទាត់អន្តរជាតិផ្សេងៗ ដើម្បីបង្កើនជម្រើសក្នុងការ ទូទាត់ឆ្លងដែន ព្រមទាំងចូលរួមគាំទ្រពាណិជ្ជកម្មអន្តរជាតិ និងការផ្ទេរប្រាក់អន្តោប្រវេសន៍។
លោកជំទាវបណ្ឌិត បន្តថា ទន្ទឹមនិងការទទួលបានអត្ថប្រយោន៍ពីបច្ចេកវិទ្យា, ការឆបោកតាមប្រព័ន្ធអនឡាញបានកំពុងជា បញ្ហាប្រឈមស្មុគស្មាញ និងគួរឱ្យបារម្ភសម្រាប់តំបន់និងពិភពលោក, ក្នុងនោះប្រសិនការផ្សព្វផ្សាយអវិជ្ជមានពីកម្ពុជា ពាក់ព័ន្ធការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបង្កជាហានីភ័យកេរ្តិ៍របស់ប្រទេស ដែលអាចប៉ះពាល់មួយកម្រិតដល់វិស័យទេសចរណ៍ ទំនុកចិត្ត របស់វិនិយោគិន និងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែនជាដើម។ ការណ៍នេះអាចធ្វើឱ្យប្រទេសកម្ពុជាប្រឈមការដាក់បញ្ជូលក្នុងបញ្ជី ប្រផេះសារជាថ្មី ឬធ្ងន់ធ្ងរជាងនេះ។ ក្នុងន័យនេះ, រាជររដ្ឋាភិបាលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការរីកសាយនៃ សកម្មភាពទាំងនេះ តាមរយៈការចុះបង្រ្កាបតាមអគារកាស៊ីណូខុសច្បាប់ ទីតាំងជម្រកសម្មភាពឆបោកអនឡាញ និងមានវិធានការ តឹងរឹងលើជនឧក្រិដ្ឋ។ ដើម្បីប្រយុទ្ធប្រឆាំងកាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម អង្គភាពស៊ើប ការណ៍ហិរញ្ញវត្ថុកម្ពុជា បាននិងកំពុងពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រទេសដៃគូរនានា តាមរយៈនៃសហការ ជាមួយអាជ្ញាធរ និងការដកហូតអាជ្ញាប័ណ្ណគ្រឹះស្ថានពាក់ព័ន្ធ ព្រមទាំងការបង្កកទ្រព្យសម្បត្តិបុគ្គលពាក់ព័ន្ធតាមអំណាចតុលាកា។
ចំពោះទិសដៅក្នុងឆ្នាំ២០២៦នេះ ទាក់ទិនការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម, ធនាគារជាតិនៃកម្ពុជា នឹងបន្តសម្របសម្រួល ផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃហានីភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្មលើកទី២។ ការសម្របសម្រួល យុទ្ធសាស្រ្តជាតិស្តីពីការសម្អាតប្រាក់ហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានភេវរកម្ម ដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ការ បន្តតាមដានអនុវត្តកាតព្វកិច្ចរបស់បុគ្គលរាយការណ៍ ស្របតាមច្បាប់និងបទប្បញ្ញាត្តិ ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទាន ភេវរកម្ម។ បន្តរៀបចំឧបករណ៍ត្រួតពិនិត្យ ផ្អែកលើហានីភ័យសម្រាប់វិស័យអចលនវត្ថុ កាស៊ីណូ និងវិជ្ជាជីរៈច្បាប់, បន្តអភិវឌ្ឍប្រព័ន្ធ បច្ចេកវិទ្យា ដើម្បីសម្រួលដល់ការវិភាគ និងការងារត្រួតពិនិត្យ និងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និង អន្តរជាតិ លើការងារប្រឆាំងសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មនេះជាដើម៕ អត្ថបទ៖ រ៉ាឌី







-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា1 week agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន1 week agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន
-
ព័ត៌មាន1 week agoក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ នគរបាលចាប់ជនបរទេសជាងពីរពាន់នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ