ព័ត៌មាន
ក្រសួងការងារ ផ្តល់ឱកាសការងារជាង២ពាន់កន្លែង ដល់ពលករ និងយុវជននៅស្រុកមង្គលបូរី
សហគ្រាស ក្រុមហ៊ុន រោងចក្រធំៗចំនួន ៤ បានចូលរួមសម្ភាសន៍ជ្រើសរើសបុគ្គលិកដោយផ្ទាល់ នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅបរិវេណផ្សារតាដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ម៉ម វិបុល អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើង ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនពលករ នាឱកាសនោះថា នេះជាវេទិកាជំនួបដ៏ធំមួយរវាងអ្នកស្វែងរកការងារ និងនិយោជក ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក សម្ភាសន៍ និងទទួលបានការងារភ្លាមៗនៅមូលដ្ឋានផ្ទាល់តែម្តង តាមរយៈក្រុមហ៊ុនធំៗទាំង៤ ដែលត្រូវការកម្លាំងពលកម្មបន្ថែមចំនួន ២ ៦៥០កន្លែង ដើម្បីកុំឱ្យបងប្អូនពិបាកចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរទៅឆ្ងាយ។
ឯកឧត្តម លើកឡើងថា អត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) សម្រាប់កម្មករនិយោជិតនៅពេលចូលបម្រើការងារនៅក្នុងស្រុក ព្រមទាំងផ្សព្វផ្សាយ និងចុះឈ្មោះចូលរៀនវគ្គអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ នៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសតាមរយៈកម្មវិធី TVET ១,៥លាននាក់ របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានោះដែរឯកឧត្តម បានលើកទឹកចិត្តឱ្យបងប្អូនអតីតពលករពិចារណាក្នុងការជ្រើសរើសការងារក្នុងស្រុក បន្ថែមលើប្រាក់ឈ្នួល ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទាំងពេលបច្ចុប្បន្ន និងអនាគត តាមរយៈការប្រើប្រាស់ប័ណ្ណ ប.ស.ស. ជាពិសេសជួយសម្រាលបន្ទុកគ្រួសារពេលមានជំងឺ ឬចាស់ជរា។ ប៉ុន្តែបើជ្រើសរើសការងារក្រៅប្រទេស គួរតែទៅធ្វើការនៅប្រទេសដែលមានប្រាក់ឈ្នួលខ្ពស់។
ជាមួយគ្នានេះឯកឧត្តម មានប្រសាសន៍ថា វេទិកានេះគឺបានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីការរួមគ្នាថែរក្សាប្រពៃណីដ៏ល្អនៃស្មារតី«ខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» ដែលផ្តល់ភាពកក់ក្តៅ ផ្តល់ក្តីសង្ឃឹម ផ្តល់ភាពជឿជាក់ដល់បងប្អូន ក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងស្វែងរកyesការងារ ដើម្បីឱ្យមានឱកាសរួមគ្នាកសាង និងអភិវឌ្ឍជាតិបន្តទៀត។ ឃិនសារិទ្ធ







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន