ព័ត៌មាន
អតីតយុទ្ធជនកំពុងភៀសសឹកអាណិតក្មេងៗជំនាន់ក្រោយ ត្រូវរងគ្រោះដោយសារសង្គ្រាមឈ្លានពាន
អតីតយុទ្ធជន និងចាស់ទុំធ្លាប់ហែលឆ្លងកាត់សង្គ្រាម យ៉ាងលំបាកជាច្រើនទសវត្សនាពេលកន្លងមក បានបង្ហាញនូវក្តីឈឺចាប់ និងអាណិតអាសូជាពន់ពេក ចំពោះក្មេងៗជំនាន់ក្រោយ ពិសេសកុមារតូចៗ និងទារកទើបនឹងកើត ត្រូវរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ ហើយរត់ភៀសសឹក បាត់បង់ផ្ទះសម្បែងរហូតដល់សព្វថ្ងៃ។
អតីតយុទ្ធជន និងមនុស្សចាស់មានទីលំនៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ កំពុងភៀសសឹកនៅមណ្ឌលសុវត្ថិភាព ក្នុងខេត្តបន្ទាយមានជ័យ បាននិយាយថា ក្រោយសមាហរណកម្មឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី គិតថាប្រទេសកម្ពុជាមានសុខសន្តិភាពជារៀងរហូត ព្រោះខ្មែរបានរួមសាមគ្គីគ្នាបញ្ចប់សង្គ្រាមផ្ទៃក្នុង ។
ពួកគាត់បន្តថា ប៉ុន្តែភាពរីករាយនឹងការរស់នៅក្នុងសន្តិភាព ត្រូវបានបំផ្លាញដោយសារកងទ័ពថៃ ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃ បានរត់ភៀសសឹក ខណៈក្មេងៗរាប់ម៉ឺននាក់ បានបាត់បង់ផ្ទះសម្បែង រត់គេចគ្រាប់ផ្លោងគួរឲ្យអាសូរ និងខ្លោចចិត្តយ៉ាងខ្លាំង ហើយមិនត្រឹមប៉ុណ្ណោះ បានបាត់បង់ការសិក្សានៅសាលារបស់ពួកគេ ។
គួរបញ្ជាក់ថា រយៈពេលជាង ១ខែមកហើយ អ្នកភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានរស់យ៉ាងលំបាក នៅក្រោមដំបូលតង់ ដោយសារអំពើអមនុស្សធម៌របស់រដ្ឋាភិបាលកក្រុងបាំងកក និងកងទ័ពថៃ ដែលបានរំលោភអធិបតេយ្យភាពកម្ពុជា ហើយពួកគេបានបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយធ្វើសកម្មភាពឈ្លានពាន បំផ្លិចបំផ្លាញផ្ទះសំបែងរបស់ប្រជាពលរដ្ឋទាំងពីរភូមិ និងតំបន់មួយចំនួនទៀតយ៉ាងឃោរឃៅបំផុត៕ អត្ថបទ បាន សុខរិទ្ធិ









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន