ព័ត៌មាន
អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាលលើកទឹកចិត្តក្រុមយុវជនហាត់រាំរបាំខ្មែរត្រៀមសម្តែងក្នុងព្រឹត្តិការណ៍ធំៗ
ពោធិ៍សាត់៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលជាមួយ អ្នកសិល្បៈជើងចាស់ក្នុងខេត្តពោធិ៍សាត់ និងក្រុមយុវជនសិល្បៈមហាជន មកពីបណ្តាក្រុង-ស្រុកនានាក្នុងខេត្ត រួមនិងក្រុមភ្លេងបុរាណខ្មែរ ប្រមាណ១០០នាក់ ដែលបានចូលរួមហាត់រាំរបាំខ្មែរ ជាច្រើនទម្រង់ ជាពិសេសរបាំប្រចាំខេត្តពោធិ៍សាត់ ក្រោមការដឹកនាំសម្របសម្រួលរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ នៅបរិវេណសារៈមន្ទីរខេត្ត ដើម្បីត្រៀមសម្បែងក្នុងកម្មវិធី និងព្រឹត្តិការណ៍ផ្សេងៗក្នុងខេត្តក៏ដូចជាក្រៅខេត្ត។
លោក អ៊ុក រក្សា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នគឺមានក្រុមសិល្បៈមហាជនចំនួន០៦ក្រុម មកពីបណ្តាក្រុង-ស្រុកក្នុខេត្ត បានចូលរួមជួបជុំគ្នាហាត់សម នៅថ្ងៃអាទិត្យមួយថ្ងៃពេញ ជារៀងរាលសប្តាហ៍ ដោយទទួលបានយកចិត្តទុកដាក់ ឧបត្ថម្ភគ្រាំទ្រជាប្រចាំពីសំណាក់ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត ។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូដែលជាសិល្បករជើងចាស់ក្នុងខេត្ត បានខិតខំចែករំលែកផ្ទេរចំណេះដឹងផ្នែកសិល្បៈដល់យុវជនជំនាន់ក្រោយ ដើម្បីចូលរួមបន្តថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរ ក្រោមការដឹកនាំសម្របសម្រួលរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់ក្រុមយុវជនសិល្បៈមហាជន ទាំងប្រុសស្រី បានលះបង់ទាំងពេលវេលា និងកម្លាំងកាយចិត្ត ចូលរួមហាត់រាំរបាំខ្មែរ ដែលនេះជាសកម្មភាពគំរូសម្រាប់យុវជនទូទៅ ព្រោះវប្បធម៌ប្រពៃណីខ្មែរ គឺមានតំលៃបំផុតសម្រាប់សង្គមជាតិសាសន៍ខ្មែរយើង ប្រកបដោយភាពថ្លៃថ្នូរ ហើយយុវជនដែលចេះសិល្បៈប្រពៃណីខ្មែរទម្រងណាមួយ គឺជាយុវជនដែលប្រកបដោយគុណតំលៃទទួលបានទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្តម្ភថវិកា ៥លានរៀលបន្ថែមទៀត សម្រាប់ទ្រទ្រងដល់ការបណ្តុះបណ្តាលនេះ ហើយឯកឧត្តមនឹងបន្តសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ក្នុងការលើកស្ទួយវិស័យ វប្បធម៌ប្រពៃណីជាតិខ្មែរក្នុងខេត្តឲ្យកាន់តែមានភាពរស់រវើក៕
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន