ព័ត៌មាន
តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំគម្រោងបង្កើតមណ្ឌលថែទាំចាស់ជរា នៅស្រុកកំពង់ត្រឡាច
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិភាក្សាស្តីពីគម្រោងបង្កើតមណ្ឌលថែទាំចាស់ជរា នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្ដម ជាង សិឡាសុមាឫទ្ធិវង្ស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងលោក លោកស្រី ក្រុមការងាររដ្ឋបាលឃុំអូរឫស្សី និងភូមិជុំវិញឃុំ
ឯកឧត្តម ហ៊ឺ វីរៈ បានមានប្រសាសន៍ថា៖ ការរៀបចំកិច្ចប្រជុំនេះ ក្នុងគោលបំណងពិភាក្សាអំពីគម្រោងរៀបចំមជ្ឈមណ្ឌលថែទាំចាស់ជរា និងដើម្បីសាកសួរមតិយោបល់ ព្រមទាំងសុំការឯកភាពពីអាជ្ញាធរមូលដ្ឋាន។
សូមជម្រាបថា គម្រោងរៀបចំមណ្ឌលចាស់ជរានេះ ជាការផ្តួចផ្តើមគំនិតរបស់ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈ និងលោកជំទាវ យី សុភា ព្រមទាំងក្រុមការងារ ដើម្បីជួយសម្រាលបន្ទុកដល់ចាស់ជរា ដែលបានបែកចេញពីក្រុមគ្រួសារ ដោយសារត្រូវកូនចៅបោះបង់ចោល ឬចំណាកស្រុក និងមនុស្សចាស់ដែលរស់នៅក្នុងស្ថានភាពលំបាកបំផុត ដោយពុំមានលទ្ធភាពទិញចំណីអាហារបរិភោគ ពុំមានសម្លៀកបំពាក់គ្រប់គ្រាន់ និងខ្វះការថែទាំសុខភាពពីកូនចៅ សាច់ញាតិ ដែលមិនមានលទ្ធភាពបំពេញកាតព្វកិច្ច ចិញ្ចមបីបាច់ថែរក្សា និងមនុស្សចាស់ដែលមានជំងឺរ៊ាំរ៉ៃ ឬមានពិការភាពជាដើម៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន