ព័ត៌មាន
ក្រសួងមុខងារសាធារណៈ បន្តចុះត្រួតពិនិត្យដំណើរការជំរឿនមន្ត្រីនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការជំរឿនមន្ត្រីនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។ ការចុះត្រួតពិនិត្យដំណើរការជំរឿននេះ ធ្វើឡើងនៅទីតាំងវិទ្យាល័យ ជាស៊ីម បឹងកេងកង រាជធានីភ្នំពេញ។

ជាការតាមដានដំណើរការជំរឿន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនៅថ្ងៃនេះ បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យការងារជំរឿននៅទីតាំងវិទ្យាល័យជាស៊ីមបឹងកេងកង ដោយផ្ទាល់។
សម្រាប់ការចាប់ផ្ដើមដំណើរការជំរឿននេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ធ្លាប់បានលើកឡើងថា នេះជាការងារដែលប្រមូលទិន្នន័យមន្ត្រីជាក់ស្ដែងកាន់តែច្បាស់លាស់ និងមានការឯកភាពគ្នាពីរចនាសម័្ពន្ធ និងមន្ត្រីបម្រើការងារជាក់ស្ដែងនៅតាមអង្គភាព។
ជាទិន្នន័យមូលដ្ឋានសំខាន់សម្រាប់ឈានទៅការដោះស្រាយបញ្ហាខ្វះមន្ត្រីតាមរយៈការប្រឡងជ្រើសរើសដើម្បីទៅបំពេញបន្ថែមឱ្យចំគោលដៅ។ នេះជាចំណែកដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាព និងលើកកម្ពស់សេវាសាធារណៈនៅមូលដ្ឋាន។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២៥កន្លងទៅ ក្រសួងមុខងារសាធារណៈ ក៏បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ក៏ដូចជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីទៅបំពេញការខ្វះខាតមន្ត្រីផងដែរ។

ក្រសួងមុខងារសាធារណៈ ជាសេនាធិការឱ្យរាជរដ្ឋាភិបាលនីតិកាលទី ៧ ទទួលខុសត្រូវលើកំណែទម្រង់រដ្ឋបាលសាធារណៈ។ ចាប់រាប់ពីដំណាក់កាលដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី ៧មកទល់បច្ចុប្បន្ន ក្រសួងមុខងារសាធារណៈ បានបំពេញការងារជាច្រើនជាបន្តបន្ទាប់។ ចាប់ផ្ដើមដំបូងដោយការកែលម្អរប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រី ការវិភាគមុខងារ និងហេដ្ឋារចនាសម័្ពន្ធតាមក្រសួងស្ថាប័ន និងការងារបន្ទាប់ជាការធ្វើជំរឿនមន្ត្រីរាជការស៊ីវិល ដែលអនុវត្តនាពេលនេះ។
ការអនុវត្តការងារជំរឿនចាប់ផ្ដើមដំបូងនៅតាមក្រសួងស្ថាប័ន រួចបន្តការធ្វើជំរឿនគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក៏ដូចជាជំរឿនលើមន្ត្រីបម្រើការនៅតាមអង្គភាពសុខាភិបាលសាធារណៈ។
ជំរឿនគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក៏ដូចជាជំរឿនលើមន្ត្រីបម្រើការនៅតាមអង្គភាពសុខាភិបាលសាធារណៈ ចាប់ផ្ដើមនៅថ្ងៃដំណាលគ្នា ដោយផ្ដើមពីសាលារៀនស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងអង្គភាពសុខាភិបាលសាធារណៈ ក្នុងមូលដ្ឋានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិចតុមុខ៕ អត្ថបទ៖ គឹម ហុក






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន