ព័ត៌មាន
ពលករច្រើននាក់បានទទួលការងារធ្វើក្នុងវេទិកាការងារនៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ កាលពីចុងសប្ដាហ៍មុន
បន្ទាយមានជ័យ-បាត់ដំបង៖ អតីតពលករច្រើននាក់ដែលបានវិលត្រឡប់មកពីប្រទេសថៃ បានទទួលការងារធ្វើ តាមរយៈវេទិកាការងារដែលត្រូវបានរៀបចំនៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ កាលពីចុងសប្ដាហ៍មុន។ ពួកគេបានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងរោងចក្រសហគ្រាសនានាដែលបានផ្ដល់ឱ កាសការងារដល់ពួកគេ។
ក្នុងស្មារតី «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» វេទិកាការងារ សន្តិសុខសង្គម និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២៦ នៅក្នុងស្រុកបវេល និងស្រុកមោងឫស្សី ខេត្តបាត់ដំបង និងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីផ្ដល់ឱកាសការងារដល់អតីតពលករវិលត្រឡប់មកពីថៃ និងយុវជនក្នុងមូលដ្ឋានឱ្យទទួលបាន ការងារធ្វើភ្លាមៗ និងចុះឈ្មោះរៀនជំនាញបច្ចេកទេស។
ប្រជាពលរដ្ឋដែលសម្ភាសន៍ការងារជាប់ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលទទួលបានការ ងារធ្វើដើម្បីមានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ ពួកគេបានថ្លែងអំណរគុណរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបាននាំយកឱកាសការងារជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់តែម្ដង។
ពួកគេបានបញ្ជាក់ផ្ដាំតកូនចៅឈប់វិលទៅធ្វើការងារនៅប្រទេសថៃវិញហើយ ព្រោះក្នុងស្រុកមាន ការងារច្រើនកន្លែង សុវត្ថិភាព ប្រាក់ខែសមរម្យមិនចាញ់នៅប្រទេសថៃ ពិសេសគឺបាននៅជិតជុំគ្រួសារ។
សូមជម្រាបថា វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺវេទិកាជំនួបដ៏ធំមួយរវាងអ្នកស្វែងរកការងារ និងនិយោជក ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើស បុគ្គលិក សម្ភាស និងទទួលបានការងារភ្លាមៗនៅមូលដ្ឋានផ្ទាល់តែម្តង តាមរយៈក្រុមហ៊ុនធំៗដែលត្រូវការ កម្លាំងពលកម្មបន្ថែម ដើម្បីកុំឱ្យបងប្អូនពិបាកចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរទៅឆ្ងាយ៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន24 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន