ព័ត៌មាន
សម្ដេចតេជោ ជំរុញកម្ពុជានិងឡាវបន្តខិតខំពង្រីកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមួយគ្នាឱ្យស្របទៅនឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា និងឡាវ បន្តខិតខំប្រឹងប្រែងពង្រីកលើវិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេសវិស័យសេដ្ឋកិច្ចប្រទេសទាំងពីរបន្ថែមទៀត ដើម្បីឱ្យសមស្របទៅនឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ទាំងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងនយោបាយ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជំរុញបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ប៊ួកែវ ភុំវង្សសាយ (Buakeo Phumvongsay) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភារាជធានីភ្នំពេញ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយនឹង ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា សារជាថ្មី ដោយសម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងពេលបំពេញបេសកកម្មនៅកម្ពុជា ដោយបាននាំនៅទំនាក់ទំនងរវាងកម្ពុជា និងឡាវឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា បានសម្ដែងនូវក្ដីអរគុណជាអនេកដែលសម្ដេចតេជោបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួប ដើម្បីជម្រាបលាក្នុងឱកាសនេះ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានចាត់ទុកប្រទេសកម្ពុជា គឺជាផ្ទះទីពីររបស់ឯកឧត្តម ដោយឯកឧត្តមបានបញ្ជាក់ថា ក្នុងពេលបំពេញបេសកកម្មការងារនៅកម្ពុជារយៈពេលបួនឆ្នាំ ឯកឧត្តមមានអនុស្សាវរីយ៍ជាច្រើនជាមួយប្រជាជនកម្ពុជាជាពិសេសប្រទេសកម្ពុជាតែម្ដង។
ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងឡាវ ដោយបានបញ្ជាក់ថា ក្នុងឱកាសបំពេញបេសកកម្មទូតនៅកម្ពុជានេះ ឯកឧត្តមបានពង្រីកទំនាក់ទំនងរវាងកម្ពុជា និងឡាវឱ្យមានភាពល្អប្រសើរ និងការផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរជាបន្តបន្ទាប់។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរីករាយចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឡាវ និងសម្ដេចការពេញចិត្តចំពោះអ្វីដែល ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើង ជាពិសេសការផ្លាស់ប្ដូរនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។
ក្នុងឱកាសនោះសម្ដេចតេជោ ក៏បានជំរុញបន្ថែមទៀតឱ្យឡាវ និងកម្ពុជា បន្តខិតខំប្រឹងប្រែងពង្រីកលើវិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេសវិស័យសេដ្ឋកិច្ចប្រទេសទាំងពីរតែម្ដង ដើម្បីឱ្យសមស្របទៅនឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ទាំងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ សម្ដេចតេជោ បានបញ្ជាក់ថា នៅពេលដែលទំនាក់ទំនងល្អទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយរវាងប្រទេសទាំងពីរមានការកើនឡើងនោះនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំបន្ថែមទៀត។
ជាចុងក្រោយសម្ដេចតេជោ បានជូនពរ ឯកឧត្តម ឯកអគ្គរដ្ឋទូតឡាវឱ្យទទួលជោគជ័យលើកិច្ចការងារបន្តទៀត និងសង្ឃឹមថាវិលត្រឡប់មកទស្សនកិច្ចនៅប្រទេសកម្ពុជានៅពេលណាមួយបន្ថែមទៀត៕
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន