ព័ត៌មាន
«រាជធានីភ្នំពេញ ជាទីក្រុងរបស់យើងទាំងអស់គ្នា ហេតុដូច្នេះសូមបងប្អូនចូលរួមប្រែក្លាយទីក្រុងយើងឱ្យកាន់តែមានសោភ័ណភាព បរិស្ថានអនាម័យ និងសន្តិសុខសណ្ដាប់ធ្នាប់ល្អ»
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានី ភ្នំពេញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមប្រែក្លាយទីក្រុងភ្នំពេញឱ្យមានសោភ័ណភាព បរិស្ថានអនាម័យ និងសន្ដិសុខសណ្ដាប់ធ្នាប់ល្អ ពីព្រោះទីក្រុងភ្នំពេញជាទីក្រុងយើងទាំងអស់គ្នា។
ឯកឧត្តមអភិបាលបានថ្លែងថា រាជធានីភ្នំពេញ បានប្រែក្លាយពីទីក្រុងគ្មានមនុស្សនៅ មកជាទីក្រុងមួយប្រកបដោយសោភ័ណភាព បរិស្ថានស្រស់បំព្រង មានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ និងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវជាតិ អន្តរជាតិ។
ឯកឧត្តមបានបន្តថា តាមរយៈភាពអំណោយផល នៃសក្តានុពលលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសការចូលរួមទទួលស្វាគមន៍របស់បងប្អូនប្រជាពលរដ្ឋប្រកបដោយក្ដីស្រលាញ់ និងស្នាមញញឹមស្រស់បំព្រងនោះ រាជធានីភ្នំពេញទទួលបានចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក ជាទីក្រុងប្រជុំដោយសប្បាយភាពនាពេលរាត្រី និងជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ដោយត្រូវបានចាត់ថ្នាក់ ដោយគេហទំព័រទេសចរណ៍ អន្តរជាតិ”Condé Nast Travelor-កុងដេណាស់ត្រាវេលល័រ” ព្រមទាំងទទួលបានការចាត់ថ្នាក់ដោយសារព័ត៌មានអន្តរជាតិ BBC ថាជាគោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង២០ សម្រាប់ឆ្នាំ២០២៦នេះផងដែរ។
ឯកឧត្តម ឃួង ស្រេង បានថ្លែងបញ្ជាក់ថា ៖«អាស្រ័យហេតុនេះក្នុងនាមយើងទាំងអស់គ្នាដែលជាម្ចាស់ផ្ទះ រួមមានអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទាំងអស់ មានកាតព្វកិច្ចចូលរួមរៀបចំរាជធានីភ្នំពេញ ឱ្យកាន់តែមានការអភិវឌ្ឍគ្រប់វិស័យ មានសុខសន្តិភាព សណ្ដាប់ធ្នាប់ និងសោភ័ណភាពល្អប្រសើរ ដើម្បីត្រៀមខ្លួនទទួលវិនិយោគិន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ដែលជាបេះដូងនៃដែនដីសុវណ្ណភូមិមួយនេះ»៕








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន