ព័ត៌មាន
គណៈប្រតិភូសភាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ និងមហាសន្និបាតសភាតំបន់អាស៊ី លើកទី១៦ នៅព្រះរាជាណាចក្របារ៉ែន
ឯកឧត្តម អង្គ វង្សវឌ្ឍនា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា និងជាប្រធានក្រុមជាតិរដ្ឋសភា (APA), ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា រួមនិងឯកឧត្តម ស្មាន ម៉ាណាន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាកច្រកម្ពុជា ប្រចាំប្រទេសបារ៉ែន ដែលមាននិវេសនដ្ឋាននៅប្រទេសគុយវេត បានអញ្ជើញអមដំណើរ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី (APA Executive Council Meeting) ដែលប្រព្រឹត្តទៅពី ថ្ងៃទី២៤ដល់ថ្ងៃ២៨ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងម៉ាណាម៉ា ព្រះរាជាណាចក្របារ៉ែន។
កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម Rizvan Nabiyev ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាស៊ែបៃហ្សង់ និងជាតំណាងប្រធានសភាតំបន់អាស៊ី ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ពីបណ្ដាប្រទេសជាសមាជិក APA ចំនួន ១៩ប្រទេសផងដែរ។
កិច្ចប្រជុំនេះ បានពិនិត្យ និងអនុម័តសម្រេចទៅលើរបៀបវារៈនៃមហាសន្និបាត APA លើកទី១៦ និងប្រធានសម្រាប់ដឹកនាំអង្គប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ទាំង ៤របស់ APA នៅក្នុងឆ្នាំ២០២៦ ក៏ដូចជាពិនិត្យទៅលើសេចក្តីព្រាងសេចក្តីសម្រេចដែលបានពិភាក្សានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍នាពេលកន្លងមក៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន