ព័ត៌មាន
សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ ចុះ MoU ជាមួយក្រសួងទេសចរណ៍ពង្រឹងសមត្ថភាពមន្រ្តី
សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៦ ខែមករានេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា ការចុះអនុស្សរណៈនៅពេលនេះ គឺផ្តោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព, ការបណ្តុះបណ្តាល, គម្រោងសិក្សាស្រាវជ្រាវ និងសកម្មភាពផ្សេងៗ ដោយផ្អែកលើគោលការណ៍ពិគ្រោះ យោបល់ ឯកភាពគ្នា សមភាព យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ និងក្រសួងទេសចរណ៍ក្នុងពេលនេះ គឺពិតជាឆ្លើយតបចំគោលដៅរបស់ក្រសួងទាំងពីរ និងរាជរដ្ឋាភិបាល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយផ្តោតទៅលើអាទិ ភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ដោយផ្អែកតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងក្រសួងទេសចរណ៍ នឹងឯកភាពក្នុងការផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍសមត្ថភាព មន្ត្រីរាជការ នៃក្រសួងទេសចរណ៍ តាមរយៈគោលការណ៍៦ចំណុចរួមមាន៖ ទី១.ការសហការរៀបចំវគ្គបណ្ដុះ បណ្ដាលពង្រឹងសមត្ថភាពជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ។ ទី២.ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងបទ ពិសោធការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទី៣.ការអនុវត្តគម្រោងសហប្រតិបត្តិការផ្សេងៗទៀត ទី៤. ការចូលរួម និងការរៀបចំសន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍នានា ទី៥.ការលើកកម្ពស់កិច្ចសហប្រតិបត្តិ ការសិក្សាអប់រំផ្សេងទៀតតាមការឯកភាពគ្នា និងទី៦.ការផ្លាស់ប្ដូរវាគ្មិនសម្រាប់បង្រៀនទៅវិញទៅមក៕ អត្ថបទ៖ ទូច សោភ័ណ






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន