ព័ត៌មាន
សម្ដេចតេជោ ពេញចិត្តចំពោះទំនាក់ទំនងល្អរវាងកម្ពុជា និងឥណ្ឌូណេស៊ី ខណៈឥណ្ឌូណេស៊ីបានដើរតួនាទីយ៉ាងសំខាន់រុញច្រានកម្ពុជាឱ្យឈានទៅរកដំណើរការនៃសន្ដិភាព
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី ហើយសម្ដេចបញ្ជាក់ថា ឥណ្ឌូណេស៊ីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរុញច្រានកម្ពុជាឱ្យឈានទៅរកដំណើរការនៃសន្ដិភាពមកដល់បច្ចុប្បន្ននេះ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ សម្តេចតេជោ បានបំពាក់គ្រឿងឥស្សរិយយស «សហមេត្រី» ថ្នាក់ មហាសេរីវឌ្ឍន៍ ជូនឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចំពោះការខិតខំរួមប្រឹងប្រែងរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ី។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួប ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី សារជាថ្មី។ សម្ដេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តម ក្នុងនាមជាឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា ដោយបានខិតខំយ៉ាងខ្លាំង ក្នុងការពូនជ្រំនូវទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ីឱ្យមានភាពរីកចម្រើន ជាពិសេសសម្ដេចតេជោបានអរគុណជាពន្លឹកចំពោះការរៀបចំនូវដំណើរទស្សនកិច្ចរបស់សម្ដេចកាលពីខែឧសភា ឆ្នាំ២០២៥ នៅឥណ្ឌូណេស៊ីប្រកបដោយភាពជោគជ័យ តាមរយៈការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ ឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ីនៅពេលនោះ។
ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតផុតអាណត្តិ បានសម្ដែងនូវការអរគុណជាអនេកដែលសម្ដេចតេជោបានផ្ដល់ឱកាសដ៏មានតម្លៃឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសម និងជម្រាបលានាឱកានេះ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី បានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលកំពុងមានភាពរីកចម្រើនស្ទើគ្រប់វិស័យ។ ឯកឧត្តម បញ្ជាក់ថា ក្នុងពេលដែលបំពេញបេសកម្មជាឯកអគ្គរដ្ឋទូតនៅកម្ពុជាឯកឧត្តមបានខិតខំប្រឹងប្រែងនៅក្នុងការរៀបចំនូវទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ីឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត ជាពិសេសឯកឧត្តមបានវាយតម្លៃចំពោះការផ្លាស់ប្ដូរទស្សនកិច្ចដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ។
ឯកឧត្តមបញ្ជាក់ថា នៅក្នុងអាណត្តិរបស់ឯកឧត្តម ក៏បានរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ប្រធានាធិបតីឥណ្ឌូណេស៊ី ប្រ៉ាបូវ៉ូ ស៊ូប៊ីយ៉ាតូ (Prabowo Subianto) មកកាន់កម្ពុជាផងដែរ ដែលទស្សនកិច្ចនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ីឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាមួយគ្នានេះឯកឧត្តមក៏បានរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសឥណ្ឌូណេស៊ីផងដែរ ដែលទាំងអស់នេះ បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឥណ្ឌូណេស៊ី។
នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានបង្ហាញនូវការពេញចិត្តបន្ថែម ចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ហើយសម្ដេចតេជោ ក៏បានលើកឡើងអំពីតួនាទីរបស់ ឥណ្ឌូណេស៊ី តាំងពីសម័យកាលដឹកនាំដោយសម្ដេចព្រះបរមរតនកោដ្ឋ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្នុងការចូលរួមស្វះស្វែងរកសន្តិភាពសម្រាប់កម្ពុជា ដោយឥណ្ឌូណេស៊ីក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលជាផ្នែកដ៏សំខាន់ក្នុងការរុញច្រានកម្ពុជាឱ្យឈានទៅរកដំណើរការនៃសន្ដិភាពកើតមានឡើង។ សម្ដេចតេជោ ចាត់ទុកថា ទាំងនេះ គឺជាផ្លែផ្កានៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរដែលបានកើតមានឡើង។
ជាចុងក្រោយសម្ដេចតេជោក៏បានជូនពរដល់ឯកឧត្តមឯកអគ្គរដ្ឋទូតជោគជ័យនៅក្នុងភារកិច្ច បន្តទៀត ហើយសង្ឃឹមថា ឯកឧត្តមនឹងវិលត្រឡប់មកបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលណាមួយ៕






-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន5 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា