ព័ត៌មាន
រដ្ឋមន្រ្ដីកសិកម្មកម្ពុជា នាំរដ្ឋមន្រ្ដីកសិកម្មឡាវឈ្វេងយល់អំពីផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញនាំ ឯកឧត្តមបណ្ឌិត Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្មនិងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ធ្វើដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យនិងស្វែងយល់ផលិតផលកសិកម្មសំខាន់ៗដែលជាសក្តានុពលរបស់ប្រទេសកម្ពុជា។
យោងតាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប បានអញ្ជើញពិនិត្យពីខ្សែច្រវាក់ផលិតកម្មនៃរោងចក្រទាំងមូល និងស្វែងយល់បន្ថែមពីផលិតផលសម្រេចរបស់រោងចក្រ ខនហ្វីរេល រាជធានីភ្នំពេញ ដែលធ្វើឡើងពីកសិផលសក្តានុពលកម្ពុជាជាច្រើន ប្រកបដោយគុណភាពល្អ សុវត្ថិភាពអនាម័យខ្ពស់ រសជាតិឆ្ងាញ់ និងល្អប្រសើរសម្រាប់សុខភាព ខណៈផលិតផលទាំងនេះសុទ្ធសឹងតែឆ្លងកាត់ការពិសោធន៍ មានការទទួលស្គាល់ និងវាយតម្លៃច្បាស់លាស់មុននឹងដាក់លក់លើទីផ្សារ និងនាំចេញទៅក្រៅប្រទេស។
បន្ទាប់ពីចប់ដំណើរទស្សនកិច្ចខាងលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានបន្តអញ្ជើញនាំឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មនិងបរិស្ថានឡាវ ធ្វើដំណើរទស្សនកិច្ច នៅរោងចក្រ ហ្គោលដេនរ៉ាយស៍ (Golden Rice) ខេមបូឌា ខូអិលធីឌី ស្ថិតនៅខេត្តកំពង់ស្ពឺ។
បើតាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប បានអញ្ជើញចុះពិនិត្យពីការកែច្នៃស្រូវអង្ករ ចាត់តាំងពីដំណាក់កាលដំបូង សម្ងួត កិន ការគ្រប់គ្រងគុណភាព វេចខ្ចប់ជាផលិតផលសម្រេច សម្រាប់ដាក់លក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ប្រកបដោយគុណភាព ស្តង់ដាអនាម័យ និងសុវត្ថិភាពខ្ពស់៕ អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន24 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន