ព័ត៌មាន
អ្នកបន្តភៀសសឹក ទទូចឱ្យអន្តរជាតិជួយអន្តរាគមន៍ជំរុញថៃបញ្ឈប់អរិភាពជាមួយកម្ពុជា និងងាកមករកដំណោះស្រាយផ្លូវច្បាប់
ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ មានលំនៅឋាននៅតំបន់ក្រហមហើយកំពុងបន្តភៀសសឹកតាមជំរំសុវត្ថិភាព បានស្នើយ៉ាងទទូច ដល់សហគមន៍អន្តរជាតិ បញ្ឈប់ទង្វើអរិភាពរបស់កងទ័ពថៃ ឈ្លានពានបូរណភាពទឹកដីកម្ពុជា និងជួយស្ដារសន្តិភាពនៅកម្ពុជាឡើងវិញ ។
ប្រជាពលរដ្ឋ លើកឡើងថា កំពុងនឹករលឹកយ៉ាងខ្លាំង ដល់ផ្ទះសម្បែងពួកគាត់ ដែលជម្លៀសចេញអស់រយៈពេលជាង ១ខែមកហើយនោះ ហើយមិនដឹងទ្រព្យសម្បត្តិ រងការបំផ្លាញយ៉ាងណាខ្លះ ព្រោះនៅក្បែរតំបន់ប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ហើយចង់ត្រឡប់ទៅផ្ទះវិញ ។
អ្នកភៀសសឹកបានបន្តថា នៅពេលឃើញប្រជាពលរដ្ឋភៀសសឹកដទៃទៀត ត្រឡប់ទៅផ្ទះវិញ គឺពួកគាត់ក៏ចង់ទៅដែរ ប៉ុន្តែស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ ដោយសារផ្ទះនៅក្នុងតំបន់ក្រហម ហើយការហាមមិនទាន់ឲ្យទៅវិញនេះ គឺគិតពីសុវត្ថិភាពរបស់ពួកគាត់។
ទន្ទឹមនេះ ប្រជាពលរដ្ឋបានស្នើយ៉ាងទទូច ដល់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ជួយដល់ប្រទេសកម្ពុជា ដែលរងនូវអំពើឈ្លានពានរបស់កងទ័ពថៃ ហើយបានបង្កសង្គ្រាមមុននោះ ដើម្បីពួកគាត់អាចត្រឡប់ទៅផ្ទះវិះ ដោយសុវត្ថិភាព។
ទោះបីជាមានកិច្ចព្រមព្រៀង បទឈប់បាញ់អស់រយៈពេលជិតមួយខែ មកហើយក៏ដោយ ក៏ក្នុងអំឡុងនេះ កងទ័ពថៃតែងតែបង្កនូវអរិភាព ជាច្រើនបន្តបន្ទាប់ ក្នុងនោះមានការយកបន្លាលួស តួកុងទីន័រ និងកងឡានជាដើម មកព័ទ្ធយកទឹកដីខ្មែរ នៅក្នុងតំបន់មួយចំនួន ដែលទង្វើនេះ បានរំលោភទៅលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។
គួរបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ គឺមានប្រមាណជាង ៥សែន ៣ម៉ឺននាក់ ឬស្មើនឹង ៨២ភាគរយហើយ បានវិលត្រឡប់ទៅលំនៅឋានវិញ ។ ដូចនេះប្រជាពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ជាង ១១ម៉ឺននាក់ទៀត ក្នុងនោះស្រី្តមានជាង ៦ម៉ឺននាក់ និងកុមារជិត ៤ម៉ឺននាក់៕ អត្ថបទ បាន សុខរិទ្ធិ









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន24 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន