ព័ត៌មាន
គណៈប្រតិភូមកពីរដ្ឋកាលីហ្វ័រញ៉ា ចាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលជាច្រើននៅកម្ពុជា
គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ចាប់អារម្មណ៍លើការវិនិយោគនៃការបង្កើតមន្ទីពេទ្យ និងការពង្រឹង សមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល ភស្តុភារកម្ម សេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា កសិឧស្សាហកម្ម ពាណិជ្ចកម្មនាំចេញ-នាំចូល និងការចិញ្ចឹមសត្វជាដើម។
លោក គីម ឆាហ៊ួត ប្រធានការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជានៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នេះ បានដឹកនាំគណៈប្រតិភូ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្នុងជំនួបនោះ លោក គីម ឆាហ៊ួត បានថ្លែងអំណរគុណដល់ ឯកឧត្តម អគ្គលេខាធិការរង និងសហការី ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបគណៈប្រតិភូ ព្រមទាំងបានផ្តល់ព័ត៌មានគ្រប់ជ្រុង ជ្រោយ ស្តីពីបរិយាកាសវិនិយោគនៅកម្ពុជា ដើម្បីបានជាមូលដ្ឋានក្នុងការសម្រេចចិត្តធ្វើការវិនិយោគ ក៏ដូចជាការផ្សព្វផ្សាយជូនដល់ សមាជិកដទៃទៀត។
ជារួម, គណៈប្រតិភូទាំងអស់ បានចាប់អារម្មណ៍យ៉ាងខ្លាំង ពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានសម្លឹងមើល ឃើញនូវកាលានុវត្តភាពជាច្រើន ក្នុងដំណើរទស្សនកិច្ចការងារនាពេលនេះផងដែរ ក្នុងនោះចំពោះវិស័យដែលគណៈប្រតិភូចាប់- អារម្មណ៍លើការវិនិយោគមានដូចជា វិស័យសុខាភិបាល (ការបង្កើតមន្ទីពេទ្យ និងការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យ សុខាភិបាល) ភស្តុភារកម្ម (Logistics) សេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា កសិឧស្សាហកម្ម ពាណិជ្ចកម្មនាំចេញ-នាំចូល និងការ ចិញ្ចឹមសត្វជាដើម។
ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានជម្រាបជូនពីស្ថានភាពថ្មីៗ នៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក៏ដូចជាច្បាប់ និង បទប្បញ្ញត្តិទាក់ទងនឹងវិនិយោគ ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាមេរិក វិស័យអាទិភាពសម្រាប់ ការវិនិយោគ និងការផ្តល់ការលើកទឹកចិត្ត និងការគាំទ្រនានា របស់កម្ពុជាជូនដល់អ្នកវិនិយោគ។ ក្នុងបរិការណ៍នេះ ឯកឧត្តមបាន ប្តេជ្ញានឹងខិតខំបន្តពូនជ្រុំទំនាក់ទំនងដែលមាន រវាងស្ថាប័នទាំងពីរ និងរង់ចាំឆ្លើយតបរាល់ចម្ងល់ ដែលវិនិយោគិនមានភាពស្រពិចស្រ ពិលនានា៕អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន