ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ សង្រ្គាមថៃឈ្លានពានកម្ពុជាពីរលើកបានបំផ្លិចបំផ្លាញអគារមន្ទីរពេទ្យ ៧០កន្លែង
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលសន្និបាតសុខាភិបាលលើកទី៤៥ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ថា សង្រ្គាមថៃឈ្លានពានពីរលើក បានបំផ្លិចបំផ្លាញអគារមន្ទីរពេទ្យ ៧០កន្លែង (មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព)។

ឯកឧត្តមសាស្រ្តាចារ្យ បន្តថា បញ្ហាព្រំដែននេះ ប្រាកដណាស់ គឺមានផលប៉ះពាល់ខ្លាំង ហើយសុំបែងចែកជា២ ហើយការប៉ះពាល់ប្រព័ន្ធសុខាភិបាល និងផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ ទំហំនៃការប៉ះពាល់នេះ គឺប៉ះពាល់ដោយផ្ទាល់(ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល) ហើយការឈ្លានពានរបស់ថៃ បានបង្កផលប៉ះពាល់មានទំហំធំ ខ្លះខ្ទេចខ្ទាំដោយគ្រាប់ផ្លោង វាយប្រហារខូចទាំងស្រុង ខ្លះមានការខូចដោយអន្លើ ខ្លះគឺខូចអគារមួយចំនួន ហើយមួយចំនួនទៀតខ្ទេចខ្ទាំជញ្ជាំង ពិដាន ដំបូល។ល។ គឺមិនអាចដំណើរការបាន ប៉ុន្តែមិនប៉ះពាល់ដល់ជម្រៅវិស័យសុខាភិបាលកម្ពុជានោះទេ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា ភាពធន់ក្នុងដំណាក់កាលនេះបានបញ្ជាក់ឲ្យឃើញច្បាស់ ហើយនៅក្នុងមួយមនី្ទរសុខាភិបាល ឬក៏ក្នុងមួយខេត្ត ដែលនៅជាប់ព្រំដែនមានបញ្ហា គឺមានថែមទាំងមនី្ទរពេទ្យជាតិ១ ឬក៏មានពេលខ្លះ២ ឬពេលខ្លះ៣ ទៅតាមជំនាញ បានទៅជួយមនី្ទរពេទ្យខេត្តនោះបន្ថែមទៀត។ មានន័យថាពេលនេះ កម្លាំងជាតិ និងថ្នាក់ក្រោមជាតិនៅជាមួយគ្នា(គ្រូពេទ្យឯកទេសពីភ្នំពេញ ទៅជួយគ្រូពេទ្យនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលមានបញ្ហា គឺរួមសុខ រួមទុក្ខជាមួយគ្នា ក្នុងសាមគ្គីភាព ដូចដែលបងប្អូនប្រជាពលរដ្ឋមានបេះដូង ទឹកចិត្តសាមគ្គីភាព ដ៏ខ្ពស់បំផុត ក្នុងកម្រិតដែលជាតិកំពុងតែជួបនូវបញ្ហានេះ) គឺជាមោទនភាពមួយ ក្នុងឱកាសដែលលំបាក បង្ហាញពីទឹកចិត្តស្មារតី បេះដូង និងសាមគ្គីភាព៕ អត្ថបទ រដ្ឋា


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន