ព័ត៌មាន
ក្រុមគ្រួសារ កងទ័ពជួរមុខ និង ប្រជាពលរដ្ឋ ភៀសសឹក ចំនួន ២០០គ្រួសារទទួលអំណោយពី ព្រះសង្ឃ ខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដើមកំណើតខ្មែរក្រោម
បន្ទាយមានជ័យ៖ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ព្រះសង្ឃ ខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដេីមកំណើតខ្មែរក្រោម បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក សរុបចំនួន ២០០ គ្រួសារ
ស្ថិតនៅភូមិ ក្តិបថ្ម ឃុំគោករមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ អំណោយរួមមាន
អង្ករចំនួន៤តោនថវិការចំនួន៤លានរៀលមីចំនួន២០០កេះទឹកត្រី២០០យូរ
ដើម្បីសម្រាលទុក្ខលំបាក និងលើកទឹកចិត្តដល់បងប្អូនដែលកំពុងជួបការលំបាក។
ពិធីនេះដឹកនាំដោយ ក្រុមគ្រួសារ លោកស្រី អ៊ុង គឹមតៀង ប្រធានសមាគមខ្មែរក្រោម តំបន់ញូវអុីងឡែន សហរដ្ឋអាមេរិក រួមជាមួយគណៈកម្មាធិការសម្របសម្រួលខ្មែរក្រោម ដែលមានសមាគមខ្មែរក្រោមចំនួន ៦ ជាសមាជិកដឹកនាំដោយ លោក គីម វ៉ាន់ឆេង ប្រធានគណៈកម្មាធិការសម្របសម្រួលខ្មែរក្រោមលើសពីនេះក៏មានការចូលរួមពីលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរក្រោម ដែលមានសមាគមចំនួន ៩ ជាសមាជិក តំណាងដោយលោក ញឹម រិទ្ធី ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរ និង ព្រះសង្ឃខ្មែរ ដើមកំណើតខ្មែរក្រោម ចំនួន ១៣ អង្គ ដែលនិមន្តមកពី វត្តសាមគ្គីរង្សី វត្តតាំងក្រសាំងខាងជើង វត្ត ព្រែកប្រា វត្តបុទុមវត្តី និងវត្តនាគវ័ន្ត។
ពិធីចែកអំណោយមនុស្សធម៌របស់ព្រះសង្ឃខ្មែរ និងបងប្អូន ខ្មែរ ដើមកំណើតខ្មែរក្រោមនាពេលនេះ ត្រូវបានសម្របសម្រួលដោយលោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកកម្ពុជា និងមានការចូលរួមពីអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោក សាន សាង បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនបងប្អូនដែលមានវត្តមាននៅទីនេះ លោកថា៖«អំណោយមនុស្សធម៌នេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព ក្តីអាណិតអាសូរ និងការចងក្រងបេះដូងរបស់បងប្អូនខ្មែរក្រោម ទាំងនៅក្នុង និងក្រៅប្រទេស ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រដល់ប្រទេសជាតិ ជាពិសេសគ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីស្ថានការណ៍អសន្តិសុខដោយសារសៀមឈ្លានពានទឹកដី»។

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន22 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន