ព័ត៌មាន
ក្រសួងបរិស្ថាន សម្រេចឱ្យទីតាំងអាជីវកម្មខ្សាច់១កន្លែង ក្នុងស្រុកស្រែអំបិលផ្អាកសកម្មភាព ក្រោយពិនិត្យឃើញថា អាចបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ
ទីតាំងអាជីវកម្មខ្សាច់បកមួយកន្លែង ដែលបានដំណើរការ ដោយមានក្រុមហ៊ុនចំនួន២ លើដីទំហំ ចំនួនជិត ២ហិកតា នៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានពិនិត្យឃើញថាអាចបង្កហានិភ័យ ដល់ធនធានធម្មជាតិនៃស្ទឹងព្រែកកំពង់សោម។ ក្រសួងបរិស្ថាន បានសម្រេចការអនុវត្តអនុវត្តនូវវិធានការច្បាប់ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ធានាភាពស្អាតនៅក្នុងទឹក ដោយតម្រូវឲ្យផ្អាកអាជីវកម្មខ្សាច់ជាបណ្តោះអាសន្ន ចាប់ពីពេលនេះទៅ រហូតដល់មានការសម្រេចជាថ្មី របស់អង្គភាពជំនាញពាក់ព័ន្ធ និងតម្រូវឲ្យម្ចាស់អាជីវកម្ម រៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឱ្យបានរួចរាល់ជាមុន ទើបអាចធ្វើអាជីវកម្មបន្តបាន។
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដឹកនាំដោយ លោក ចាប យុធី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងមានការចូលរួមពី អាជ្ញាធរឃុំដងពែង និងប្រជាសហគមន៍មូលដ្ឋាន បានចុះពិនិត្យទីតាំងភ្ទាល់ និងបានរកឃើញថា ក្រុមហ៊ុនត្រូវធ្វើការសិក្សាវាយតម្លៃពីការបង្កហានិភ័យ ដល់បរិស្ថាន ឲ្យបានត្រឹមត្រូវ មុននឹងអនុញ្ញាតឲ្យធ្វើអាជីវកម្មរ៉ែខ្សាច់។ យោងតាមស្ថានភាពភូមិសាស្រ្តជាក់ស្តែង ក្រុមការងារបានចុះទៅពិនិត្យផ្ទាល់ទីតាំង ការដ្ឋានអាជីវកម្មខ្សាច់បក គឺស្ថិតនៅក្បែរមាត់ស្ទឹងព្រែកកំពង់សោម និងតំបន់ដែនជម្រកសត្វអណ្តើកហ្លួងផងដែរ។
សូមបញ្ជាក់ដែរថា កន្លងមកមានការចុះផ្សាយ និងសេចក្តីរាយការណ៍របស់សារព័ត៌មានមួយចំនួន អំពីករណីនេះ ប៉ុន្តែក្រុមការងារបានពិនិត្យឃើញថា សកម្មភាពរបស់ទីតាំងអាជីវកម្មខ្សាច់នៅទីនេះ មិនទាន់មានការបង្កបញ្ហា ឬផលប៉ះពាល់ដល់បរិស្ថាន ដូចការចុះផ្សាយរបស់អ្នកសារព័ត៌មាននោះឡើយ។ អាជីវកម្មខ្សាច់នៅទីនេះ បានបើកដំណើរការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ និងបានជីកាយ និងបូមខ្សាច់ ទៅចាក់គរទុក មានរណ្តៅដីទំហំប្រហែល ១ហិកតា និងជំរៅ ៣,៥ម។ ទឹកហូរចេញពីគំនរខ្សាច់ ត្រូវបានបង្ហូរចូលក្នុងរណ្តៅដីវិញ ពុំមានទឹកហូរចូលក្នុងស្ទឹងទេ។ ជាមួយគ្នានេះ អាជ្ញាធរឃុំដងពែង និងប្រជាសហគមន៍មូលដ្ឋាន ក៏បានឱ្យដឹងថា អាជីវកម្មខ្សាច់នេះ ពុំមានបង្កបញ្ហាប៉ះពាល់ដល់ការរស់នៅនិងបរិស្ថាននៅឡើយទេ៕








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន