ព័ត៌មាន
ថ្នាក់ដឹកនាំក្រុងរុនតាឯកតេជោសែន បានដឹកនាំក្រុមការងារធ្វើការចុះប្រមូលផលបន្លែ ដែលបងប្អូនភៀសសឹកបានដាំ នៅសួនបន្លែភៀសសឹកទាំង ២ទីតាំង
ថ្ងៃទី២៣-២៧ ខែមករា ឆ្នាំ២០២៦ លោក អ៊ឹង សុភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន លោក អ៊ូ ពុទ្ធសាវន ប្រធានក្រុមប្រឹក្សាក្រុងរុនតាឯកតេជោសែន បានដឹកនាំ គណៈអភិបាលក្រុង សមាជិកក្រុមប្រឹក្សាក្រុង លោកស្រីចៅសង្កាត់ នាយក នាយករងរដ្ឋបាលក្រុង មន្ត្រីរាជការ មន្ត្រីកសិកម្មសង្កាត់ទាំងពីរ និងក្រុមកាយសមាគមកាយឫទ្ធិនារីក្រុងរុនតាឯក ព្រមទាំងយុវជនសង្កាត់ ទាំងពីរ ប្រជាការពារ ព្រះសង្ឃ និងបងប្អូនភៀសសឹក ធ្វើការចុះប្រមូលផលបន្លែ ដែលបងប្អូនភៀសសឹកបានដាំ នៅសួនបន្លែភៀសសឹក ទាំង២ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ក្រុងរុនតាឯកតេជោសែន ។
ការចុះប្រមូលផលបន្លែ ដែលបងប្អូនភៀសសឹកបានដាំ នៅសួនបន្លែភៀសសឹក ទាំង២ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ក្រុងរុនតាឯកតេជោសែន ទទួលបានផល រួមមាន៖ ផ្ទីបានចំនួន ៨០គីឡូក្រាម ត្រកួនចំនួន ១០៥គីឡូក្រាម ស្ពៃចំនួន ៣០០គីឡូក្រាម ហេីយបន្លែដែលប្រមូលផលបានក្រុមការងារបានចែកជូន ព្រះសង្ឃ បងប្អូនភៀសសឹក និងតាមសាលារៀន។
រដ្ឋបាលក្រុង ក៏បានសហការជាមួយមន្ត្រីកសិកម្ម សង្កាត់ទាំងពីរ ព្រះសង្ឃ និងបងប្អូនភៀសសឹក ដែលនៅសេសសល់ស្នាក់នៅក្នុងមណ្ឌលភៀសសឹក បន្តយន្តការដាំបន្លែនេះ នៅសួនបន្លែភៀសសឹក ក្នុងក្រុងរុនតាឯកតេជោសែន ជាបន្តបន្ទាប់ ស្របតាមការណែនាំរបស់ឯកឧត្តមប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងក្រោមគំនិតផ្តួចផ្តើមដ៏ឆ្លៀសវៃបំផុតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន24 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន