ព័ត៌មាន
គណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបិទមហាសន្និបាតលើកទី១៦ នៃសភាតំបន់អាស៊ី (APA) នៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន
ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃសភាតំបន់អាស៊ី (APA) រួមជាមួយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធរបស់សភាតំបន់អាស៊ី ស្តីពីកិច្ចការនយោបាយ, កិច្ចការសង្គម និងវប្បធម៌, កិច្ចការថវិកា និងផែនការ, និងពិធីបិទមហាសន្និបាតលើកទី១៦ នៅទីក្រុងម៉ាណាម៉ា ព្រះរាជាណាចក្របារ៉ែន។
មហាសន្និបាតលើកទី១៦ នៃសភាតំបន់អាស៊ី (APA) បានអនុម័តសេចក្តីសម្រេចចំនួន ២៧ ដែលបានរៀបចំដោយគណៈកម្មាធិការអចិន្ត្រៃយ៍ទាំង៤ និងសេចក្តីប្រកាសទីក្រុងម៉ាណាម៉ា។
មហាសន្និបាតបានសម្រេចលើប្រធានដឹកនាំ និងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទាំង ៤ របស់ APA សម្រាប់ឆ្នាំ២០២៦ គឺ៖ ប្រទេសអ៊ីរ៉ង់ ជាប្រធានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព, ប្រទេសតាហ្ស៊ីគីស្ថាន ជាប្រធានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការសង្គម និងវប្បធម៌, ប្រទេសហ្សកដានី ជាប្រធានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការនយោបាយ, និងប្រទេសកាតា ជាប្រធានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការផែនការ និងថវិកា។
សូមជម្រាបថា ក្នុងអំឡុងពេលនៃមហាសន្និបាតលើកទី១៦នេះ គណៈប្រតិភូសភាកម្ពុជាត្រូវបានជ្រើសតាំង ជាអ្នករាយការណ៍ (Rapporteur) ផងដែរ៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន22 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន