ព័ត៌មាន
ពលរដ្ឋខ្មែរនៅបរទេស៖ ការចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព នឹងអាចការពារកម្ពុជាពីការបង្កជម្លោះ
បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានយល់ព្រមតាមសំណើរបស់លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូលរូមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព ប្រជាពលរដ្ឋខ្មែររស់នៅបរទេស បានបង្ហាញការគំាទ្រ និងសង្ឃឹមថា ការចូលរួមជាសមាជិកនេះ នឹងអាចការពារប្រ ទេសកម្ពុជាមិនឱ្យប្រទេសជិតខាងមកបង្កជម្លោះព្រំដែនជាមួយបានទៀតជាពិសេសប្រទេសថៃ។
តាមរយៈវីឌីអូដែលBTVទទួលបាននៅព្រឹកថ្ងៃទី២៨ខែមករា ឆ្នាំ២០២៦នេះ ពលរដ្ឋខ្មែរកំពុងរស់ នៅរដ្ឋTennessee សហរដ្ឋអាម៉េរិក បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានសម្រេចចិត្តចូលរួមជាសមាជិកស្ថាបនិក នៃ ក្រុមប្រឹក្សាសន្តិភាព ស្របតាមការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក គឺជា ការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយការចូលរួមនេះ គឺបង្ហាញពីឆន្ទៈរបស់ប្រទេសកម្ពុជាក្នុងការគាំទ្រ និងរួមចំ ណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពជាសកល។ លើសពីនេះ ពលរដ្ឋទាំងនោះ សង្ឃឹមថា ការចូល រួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព នឹងអាចការពារប្រទេសកម្ពុជាមិនឲ្យប្រទេសជិតខាងមកបង្កជម្លោះព្រំ ដែនជាមួយ ជាពិសេសប្រទេសថៃ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៧ ខែមករា ម្សិលមិញ បានបញ្ជាក់ថា ការសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញ របស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុង ការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំ ទ្រ និងរួមចំណែកដល់ការកសាង និងរក្សាសន្តិភាព គឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជា រៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម៕ អត្ថបទ៖ ទូច សោភ័ណ




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន24 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន