ព័ត៌មាន
ក្រសួងបរិស្ថាន៖ សារធាតុគីមីជាង ១៦ ០០០ ប្រភេទត្រូវបានប្រើប្រាស់ដើម្បីផលិតចេញជាផលិតផលប្លាស្ទិកក្នុងនោះមួយភាគបួន គឺជាសារធាតុគីមីគ្រោះថ្នាក់ចំពោះសុខភាពមនុស្ស និងប្រព័ន្ធអេកូឡូស៊ី
សារធាតុគីមីជាង ១៦ ២៣៥ ប្រភេទ ត្រូវបានប្រើក្នុងការផលិតប្លាស្ទិក។ អ្នកស្រាវជ្រាវអាចកំណត់អត្តសញ្ញាណ និងប្រមូលសារធាតុគីមី ទាំងនោះ ក្នុងការផលិតប្លាស្ទិកបានត្រឹមតែ ១២ ៦៥៨ ប្រភេទប៉ុណ្ណោះ ក្រៅពីនេះមិនទាន់មានព័ត៌មាន និងអាចកំណត់លក្ខណៈសម្បត្តិអំពីសមាសធាតុផ្សំរបស់វានៅឡើយ។ យោងតាមមូលដ្ឋានទិន្នន័យសកលចេញផ្សាយកាលពីពេលថ្មីៗ ដោយកម្មវិធីឈ្មោះ PlastChem និងបានដកស្រង់ផ្សាយដោយអគ្គនាយកដ្ឋានទទួលបន្ទុកបរិស្ថាននៃសហភាពអឺរ៉ុប បានឱ្យដឹងថា ក្នុងចំណោមសារធាតុគីមីចម្រុះ ដែលអាចកំណត់អត្តសញ្ញាណបាន សម្រាប់ប្រើប្រាស់ក្នុងការផលិតជាប្លាស្ទិក អ្នកវិទ្យាសាស្រ្តបានរកឃើញសារធាតុគីមីគ្រោះថ្នាក់ រហូតដល់មួយភាគបួនរួចទៅហើយ។ វាក៏កំពុងត្រូវបានប្រើប្រាស់ និងបោះចោលទៅក្នុងបរិស្ថាន និងកំពុងបង្កគ្រោះថ្នាក់បំផុត ចំពោះសុខភាពមនុស្ស និងប្រព័ន្ធអេកូឡូស៊ី។ ប្រភពដដែលខាងលើបានឱ្យដឹងថា សារធាតុគីមីគួរឲ្យព្រួយបារម្ភជាច្រើន មិនទាន់ត្រូវបានគ្រប់គ្រងនៅកម្រិតសកលនៅឡើយទេ វាកំពុងស្ថិតក្នុងសម្ភារប្រើប្រាស់ដោយប្លាស្ទិក ដែលអាចចូលទៅក្នុងខ្លួនមនុស្ស ជាមួយភាពស៊ាំ រឹងមាំ និងអាចមានរយៈពេលយូរ ក្នុងខ្លួនមនុស្ស។
សូមបញ្ជាក់ថា ប្លាស្ទិកបញ្ចេញសារធាតុពុលនិងបង្កគ្រោះថ្នាក់ នៅគ្រប់ដំណាក់ កាលនៃវដ្តជីវិតរបស់វា គិតចាប់ផ្តើមពីការផលិត ការប្រើប្រាស់ ការកែច្នៃឡើងវិញ និងរហូតដល់ការគ្រប់គ្រងសំណល់របស់វា។ សារធាតុគីមីចម្រុះ រួមទាំងលម្អងប្លាស្ទិក នៅពេលធ្លាក់ចូលទៅក្នុងខ្លួនមនុស្ស បង្កឱ្យមានជំងឺជាច្រើនក្នុងមានទាំងជំងឺបន្តពូជ ការអភិវឌ្ឍសរសៃប្រសាទ ភាពស៊ាំ និងជំងឺមេតាប៉ូលីស។ អ្នកវិទ្យាសាស្រ្តបានឱ្យដឹងបន្ថែមថា ការប្រើប្រាស់ប្លាស្ទិកចាស់ៗឡើងវិញ ក៏ជាបញ្ហាផងដែរ ពីព្រោះវត្ថុធាតុដើមចាស់ៗ នៅពេលរលួយ ដែលបង្កើនហានិភ័យនៃការបញ្ចេញសារធាតុគីមី។
សូមបញ្ជាក់ថាការសិក្សាកន្លងមកនេះ បានជំរុញឱ្យមានការគាំទ្រ ដល់ការពង្រឹងការគ្រប់គ្រងសារធាតុគីមី និងបង្កើនតម្លាភាព ក្នុងការផលិតសម្ភារជំនួសសារធាតុគ្រោះថ្នាក់ ដោយជម្រើសសម្ភារមានសុវត្ថិភាព និងកែច្នៃផលិតប្លាស្ទិកឲ្យសាមញ្ញ និងមិនមានជាតិពុល ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចប្លាស្ទិកចក្រា៕


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន23 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន