ព័ត៌មាន
ប្រមុខការទូតកម្ពុជា-ហ្វីលីពីន ពិភាក្សាគ្នាស្វែងរកគំនិតផ្តួចផ្តើមនានាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅកោះសេប៊ូ។
បន្ទាប់ពីជំនួបនាចុងខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសនេះ រដ្ឋមន្រ្តីទាំងពីរបង្ហាញនូវភាពស្និតស្នាលកក់ក្តៅ និងស្វែងរកគំនិតផ្តួចផ្តើមនានាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។
រដ្ឋមន្រ្តីការបរទេសទាំងពីរបង្ហាញនូវភាពស្និតស្នាលកក់ក្តៅ និងស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ ក្នុងនាមជាគ្រួសារអាស៊ាន ដើម្បីរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរលោកជំទាវ ដែលបានទទួលតំណែងជាប្រធានអាស៊ានក្នុងឆ្នាំនេះ ហើយឯកឧត្តមមានការជឿជាក់យ៉ាងមុតមាំថា តាមរយៈបទពិសោធន៍ដ៏ជ្រាលជ្រៅ និងជំនាញការទូតដ៏ប៉ិនប្រសប់របស់លោកជំទាវ នឹងជួយដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងសកលដ៏ស្មុគស្មាញ បានយ៉ាងជោគជ័យ៕




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន20 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន