ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ប្រគល់ប្រាក់រង្វាន់ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងបង្កើតវីដេអូខ្លីផ្សព្វផ្សាយអំពីថ្នាល verify.gov.kh និងថ្នាល go.gov.kh
ក្នុងឱកាសពិធីជួបសំណេះសំណាលជាមួយនិស្សិតស្ម័គ្រចិត្តដែលបានចូលរួមក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីប្រគល់ប្រាក់រង្វាន់ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងបង្កើតវីដេអូខ្លីផ្សព្វផ្សាយអំពីថ្នាល verify.gov.kh និងថ្នាល go.gov.kh ដែលបានប្រកួតប្រជែងចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។
កម្មវិធីប្រកួតប្រជែងនេះ ទទួលបានការចូលរួមយ៉ាងសកម្មពីក្រុមនិស្សិតស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ សរុបមានបេក្ខភាពចូលរួមប្រកួតចំនួន ២០០នាក់ បែងចែកជា ១៦ក្រុម (ក្នុងមួយក្រុមមានសមាជិកចន្លោះពី ១០ដល់១៣នាក់) ដើម្បីប្រកួតប្រជែងបង្កើតវីដេអូ។
ជាលទ្ធផលក្រុមទាំង១៦ សម្រេចបាននូវការបង្កើតវីដេអូសរុបចំនួន ៤៩ វីដេអូ ក្នុងនោះមាន ៣៤ វីដេអូនិយាយអំពីថ្នាល verify.gov.kh និង ១៥ វីដេអូ និយាយអំពីថ្នាល go.gov.kh។ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៦ វីដេអូទាំងអស់ទទួលបានចំនួនអ្នកទស្សនាសរុបរហូតដល់ ៤,២៩៦,៣៧៧ ដង ក្នុងនោះបណ្តាញសង្គម Facebook ទទួលបានអ្នកទស្សនាចំនួន ៣,៥៧១,៣៩៣ ដង និង TikTok ទទួលបានចំនួន ៧២៤,៩៨៤ ដង។
បន្ទាប់ពីឆ្លងកាត់ដំណើរការវាយតម្លៃយ៉ាងម៉ត់ចត់ ចំនួន ៣ក្រុម ដែលទទួលបានចំនួនអ្នកទស្សនាច្រើនជាងគេ រួមមាន៖
– ជ័យលាភីលេខ១ ៖ ទទួលបានប្រាក់រង្វាន់ជាទឹកប្រាក់ចំនួន ១២ ០០០ ០០០ (ដប់ពីរលាន) រៀល ដែលបានទៅលើក្រុម IGLOO ទទួលបានចំនួនអ្នកទស្សនាសរុប ២,០៦ លានដង
– ជ័យលាភីលេខ២ ៖ ទទួលបានប្រាក់រង្វាន់ជាទឹកប្រាក់ចំនួន ៨ ០០០ ០០០ (ប្រាំបីលាន) រៀល ដែលបានទៅលើក្រុម FORTUNE ទទួលបានចំនួន ១,៣៧ លានដង
– ជ័យលាភីលេខ៣ ៖ ទទួលបានប្រាក់រង្វាន់ជាទឹកប្រាក់ចំនួន ៦ ០០០ ០០០ (ប្រាំមួយលាន) រៀល ដែលបានទៅលើក្រុម LOOP ទទួលបានចំនួន ៧១១,១០០ ដង។



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន21 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន