ព័ត៌មាន
វិស័យទេសចរណ៍មកពីបណ្តាប្រទេសផ្សេងៗនៅអាស៊ានចាប់អារម្មណ៍ចំពោះសក្តានុពលទីផ្សារវិស័យទេសចរណ៍នៅកម្ពុជា
ភ្នំពេញ៖ នៅក្នុងឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ នៅទីក្រុង សេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនតំណាងក្រុមហ៊ុនឯកជន ដែលជាប្រតិបត្តិករទេសចរណ៍មកពីបណ្តាប្រទេសផ្សេងៗនៅអាស៊ានចំនួន ១៨ ក្រុមហ៊ុន ចូលជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ក្នុងការជំរុញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។ ក្នុងជំនួបនោះ វិស័យទេសចរណ៍មកពីបណ្តាប្រទេសផ្សេងៗនៅអាស៊ានសម្តែងនូវការចាប់អារម្មណ៍ចំពោះសក្តានុពលនៃទីផ្សារទេសចរណ៍កម្ពុជា។
នៅក្នុងជំនួបពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវប្រធានសមាគមទេសចរណ៍កម្ពុជា, ឯកឧត្តមនាយកប្រតិបត្តិក្រុមប្រឹក្សាសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងសមាភាពចូលរួមសរុបប្រមាណ ៣០ រូប។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនប្រតិបត្តិករទេសចរណ៍ទាំងអស់អំពីស្ថានភាពទូទៅនៅកម្ពុជា កត្តាសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច ដែលផ្តល់បរិយកាសអនុគ្រោះដល់ការវិនិយោគ និង ទេសចរណ៍នៅកម្ពុជា។ កម្ពុជាគឺជាគោលដៅទេសចរណ៍សុវត្ថិភាព មានភាពទាក់ទាញ និងផ្តល់ជូននូវបទពិសោធសម្បូរបែបដល់ភ្ញៀវទេសចរអន្តរជាតិ តាមរយៈសក្តានុពលទេសចរណ៍វប្បធម៌និងធម្មជាតិ, ម្ហូបអាហារ, ប្រពៃណីទំនៀមទំលាប់, ប្រវត្តិសាស្ត្រដ៏ចំណាស់, ភាពរួសរាយរាក់ទាក់និងស្មាមញញឹមរបស់ប្រជាជនខ្មែរ ដែលទាំងអស់នេះគឺជាអត្តសញ្ញាណខ្មែរ។
ប្រតិបត្តិករទេសចរណ៍ទាំងអស់ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង និង រីករាយទៅទស្សនាកម្ពុជាដោយផ្ទាល់ ដើម្បីពិនិត្យលទ្ធភាពរៀបចំកញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដោយសហការជាមួយផ្នែកឯកជនរបស់កម្ពុជា ក៏ដូចជាក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា៕








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន