ព័ត៌មាន
ពលរដ្ឋសាទរចំពោះវិធានការរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ប្រជាពលរដ្ឋ បង្ហាញការគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការកម្ចាត់បទឧក្រិដ្ឋឆបោក តាមអនឡាញ ពិសេសបន្ទាប់ពីសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា កម្ពុជា គឺជាឋានរកសម្រាប់ជនបរទេសទាំងឡាយណាដែលចង់មកធ្វើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
បន្ទាប់ពីមានការផ្ញើរសារដ៏មានសារសំខាន់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជារួចមក ប្រជាពលរដ្ឋ បានមើលឃើញយ៉ាងច្បាស់ថា សម្តេចជាថ្នាក់ដឹកនាំកំពូល ដែលចង់ឲ្យប្រទេសជាតិ និងសង្គមជាតិមានភាពរីកចម្រើនល្អប្រសើរតាមរយៈផ្លែផ្កាវិជ្ជមាននានារបស់ជាតិ ជាជាងការរីកចម្រើន ឬល្បីរន្ទឺដោយអំពើឧក្រិដ្ឋកម្មទុច្ចរិត។
ប្រជាពលរដ្ឋកម្ពុជា ក៏សម្តែងនូវការគាំទ្រខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតឧក្រិដ្ឋទាំងឡាយ ដែលបានបង្កអសន្តិសុខ និងអស្ថេរភាពដល់ប្រទេសជាតិ ពិសេសឧក្រិដ្ឋកម្មបច្ចេកវិទ្យា។
គួរបញ្ជាក់ថា ក្នុងរយៈពេលជិត០១ខែ នៃដើមឆ្នាំ២០២៦នេះ កម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស មិនបានបន្ថូរបន្ថយដៃ ក្នុងការស្រាវជ្រាវបង្ក្រាប និងទប់ស្កាត់ ចំពោះអំពើឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នោះឡើយ ពោលនៅតែបង្កើនការយកចិត្តទុកដាក់បោសសម្អាតឧក្រិដ្ឋកម្មទាំងនេះឲ្យបានស្អាតល្អ ដើម្បីធានាបានសន្តិសុខ និងស្ថេរភាពក្នុងសង្គមជាតិ។
កម្លាំងអាជ្ញាធរនៅតាមថ្នាក់មូលដ្ឋានទូទាំងប្រទេស នៅតែបន្តការចុះធ្វើបច្ចុប្បន្នភាពត្រួតពិនិត្យ ការស្នាក់នៅរបស់ជនបរទេស តាមទីតាំងជួលការស្នាក់នៅនានាជាច្រើន ដូចជា សណ្ឋាគារ, ខុនដូរ ឬលំនៅឋានតូចធំជាច្រើន ដើម្បីតាមដានលើការរស់នៅដោយស្របច្បាប់ ពិសេសត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបដាច់ខាត លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ លីហេង





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន22 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន