ព័ត៌មាន
មន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
ថ្ងៃទី៣០ មករា ឆ្នាំ២០២៦ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឃើញប្រភេទត្រីបាឡែន១ក្បាលបានហែលនៅខាងមុខឆ្នេរតាបារាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ។
ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងនាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចាត់តាំង លោក ញ៉ែម វណ្ណា នាយរងផ្នែកជលផលទំនប់រលក និងលោក ខៀវ ថា ប្រធានក្រុមអធិការកិច្ចជលផលខណ្ឌ ដើម្បីចុះពិនិត្យ និងជួយអន្តរាគមន៍ ប៉ុន្តែនៅពេលក្រុមការងារទៅដល់ទីតាំងនោះ ប្រភេទត្រីបាឡែនបានហែលចេញឆ្ងាយពីឆ្នេរទៅសមុទ្រក្រៅបាត់។
ខណៈនៃមន្ត្រីជលផល បានជួបសាកសួរព័ត៌មាន លោកពូ បារាំង ម្ចាស់រីសតឆ្នេរ បានឱ្យដឹងថាត្រី បាឡែនបានឡើងឆ្នេរនៅពេលព្រឹក បន្ទាប់មកហែលដេញចាប់ចំណីតាមបណ្តោយខាងមុខឆ្នេរ ក៏បណ្តែតខ្លួនចេញក្រៅ។ តាមការអង្កេតរបស់គាត់ ត្រីបាឡែននោះមានប្រវែងប្រហែល១២ម៉ែត្រ ហើយមានសុខភាពល្អ ហើយនេះជាលើកទី១ ហើយដែលឃើញវត្តមានវានៅឆ្នេរនេះ។ ដើម្បីឱ្យប្រាកដត្រីបាឡែនមានសុវត្ថិភាព មន្ត្រីជលផលបានរងចាំអង្កេតនៅទីនោះរយៈពេល ៣ទៅ៤ម៉ោងទើបចាកចេញពីឆ្នេរនោះ។
តាមការសន្និដ្ឋាននេះបណ្តាលមកពីតំបន់មានបរិស្ថានល្អ មានចំណីច្រើនសម្រាប់ប្រភេទបាឡែន ដូចជាគី កូនត្រីតូចៗ ធ្វើឱ្យវាតាមចាប់ចំណី។




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន21 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន