ព័ត៌មាន
តំណាងរាស្ត្រខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារវីរៈកងទ័ពជួរមុខ
លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការទី២ នៃរដ្ឋសភា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនគ្រួសារវីរៈកងទ័ពជួរមុខ នៅខេត្តកំពង់ចាម។

អមដំណើរជាមួយលោកជំទាវតំណាងរាស្ត្រ មានលោកជំទាវ ញូង ចរិយា អ៊ុនចាន់ដា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ដែលបង្ហាញពីការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ខ្ពស់ដល់គ្រួសារវីរៈកងទ័ព។

ក្នុងឱកាសនោះ គណៈប្រតិភូបាននាំយកអំណោយ និងថវិកាដ៏ថ្លៃថ្លារបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយការឧបត្ថម្ភពីរដ្ឋបាលខេត្តកំពង់ចាម ជូនដល់ភរិយា និងក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ៥គ្រួសារ ដោយបានអញ្ជើញទៅដល់គេហដ្ឋានផ្ទាល់។

គ្រួសារទទួលអំណោយទាំង ៥ រួមមាន ស្ត្រីទើបសម្រាលកូនដែលជាភរិយាវីរៈយុទ្ធជនកំពុងបំពេញភារកិច្ចនៅតំបន់ព្រំដែន ក៏ដូចជាវីរៈកងទ័ពកំពុងសម្រាកព្យាបាលជំងឺ និងគ្រួសារជនភៀសសឹកដែលកំពុងរស់នៅក្នុងខេត្តកំពង់ចាម។

គណៈប្រតិភូបានឧបត្ថម្ភថវិកាដ៏ថ្លៃថ្លា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣,៥០០,០០០ រៀល រួមជាមួយទឹកដោះគោស្រស់ និងសម្ភារៈចាំបាច់សម្រាប់មាតា និងទារកមួយចំនួន។ លើសពីនេះ លោកជំទាវ កុល ធារិន ក៏បានឧបត្ថម្ភថវិកាផ្ទាល់ចំនួន ៨០០,០០០ រៀល ផងដែរ។

ការចុះសាកសួរសុខទុក្ខនេះ បង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងសកម្មរបស់តំណាងរាស្ត្រ និងអាជ្ញាធរមូលដ្ឋាន ក្នុងការគាំទ្រ និងថែរក្សាសុខុមាលភាពគ្រួសារវីរៈកងទ័ពជួរមុខ ជាពិសេសមាតា និងទារក ព្រមទាំងរួមចំណែកពង្រឹងសាមគ្គីភាព និងសន្តិសុខសង្គមនៅមូលដ្ឋាន៕





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន21 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន