ព័ត៌មាន
រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ កំណត់រយៈពេល៧ថ្ងៃឲ្យរុះរើតូបលក់ដូរមុខសាលាបឋមសិក្សាស្ទឹងមានជ័យចេញ
ភ្នំពេញ ៖ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ នាល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអាជីវករលក់ដូរនៅខាងមុខបរិវេមសាលាបឋមសិក្សាស្ទឹងមានជ័យ ដែលរំលោភលើដីចំណីផ្លូវសាធារណៈដោយទុករយ:ពេល ០៧ថ្ងៃ ។
ដើម្បីលុបបំបាត់ការលក់ដូររំលោភលើដីចំណីផ្លូវសាធារណៈ និងចូលរួម អនុវត្តរក្សាបាននូវសោភ័ណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈរបស់ ទីក្រុងស្អាត អោយមានសោភ័ណ្ឌភាព ល្អ និងបង្ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ សូមដាក់ចេញនូវ វិធានការដូចខាងក្រោម ១/តាមបណ្តាផ្លូវមុន្នីរ៉េត និងមុខសាលាបឋមសិក្សាស្ទឹងមានជ័យ សូមបងប្អូនបញ្ឈប់ ការលក់ដូរ រំលោភដីចំណីផ្លូវសាធារណៈ ពិសេសម្ចាស់ទីតាំង,ម្ចាស់តូបហាមមិនឲ្យលក់ដូរ មិនអនុញ្ញាតិឲ្យដាក់តាំង លក់ប៉ះពាល់ផ្លូវសាធារណៈឡើយ។ ដូច្នេះសូមបងប្អូនធ្វើការរុះរើសំណង់ តូប ស្លាកប៉ាណូ សម្ភារៈ និង ទំនិញផ្សេងៗ ចេញដោយខ្លួនឯងលើដីចំណីផ្លូវសាធារណៈ ដោយទុករយ:ពេល ០៧ថ្ងៃ ចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ។
២/ក្នុងករណីមិនព្រមអនុវត្តទៅតាមខ្លឹមសារសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលសង្កាត់ស្ទឹងមាន ជ័យទី២ នឹងចុះចាត់វិធានការរុះរើចេញឱ្យអស់ ដោយពុំទទួលខុសត្រូវរាល់ការខូចខាតបាត់បង់សម្ភារៈ ដែលមាននៅលើទីតាំងខាងលើនេះឡើយ។
ក្រោយពីបងប្អូនទទួលបាននូវសេចក្តីជូនដំណឹងនេះហើយ រដ្ឋបាលសង្កាត់ មានការសង្ឃឹមជឿជាក់យ៉ាងមុតមាំ លើស្មារតីភ្ញាក់រលឹក ចូលរួមសហការណ៍គោរពអនុវត្តតាមសេចក្តីជូនដំណឹងនេះ ៕
តារាវុទ្ធី














-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន