ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្ដេចចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ខណៈបច្ចុប្បន្នមិនទាន់មាននៅឡើយ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងឱកាសជំនួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្ដម យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិនៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសជំនួននេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡា ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាលើកទីបីមកកាន់កម្ពុជា ខណៈសម្ដេចតេជោចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមជាការញ៉ាំទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
អ្នកនាំពាក្យព្រឹទ្ធសភា បន្តថា ក្នុងឱកាសកិច្ចប្រជុំនេះ អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាអ៊ីស្លាមប៉ាគីស្ថានគ៏បានចុះហត្ថលេខាជាមួយគ្នា ដោយផ្ដោតសំខាន់លើការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានព្រឹទ្ធសភាអ៊ីស្លាមប៉ាគីស្ថាន ក៏បានអញ្ជើញសម្ដេចតេជោ ទៅបំពេញទស្សនកិច្ចនៅអ៊ីស្លាមប៉ាគីស្ថានក្នុងពេលសមស្របណាមួយនាពេលខាងមុខ ខណៈសម្ដេចមិនធ្លាប់ទៅពីមុនឡើយ។
តាមរយៈជំនួបនៅថ្ងៃនេះសម្ដេចតេជោ បានជម្រាបទៅកាន់ ឯកឧត្តមប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានថា សម្ដេចចង់ឃើញការបង្កើតស្ថានទូតកម្ពុជា ជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ខណៈបច្ចុប្បន្នមិនទាន់មាននៅឡើយ។ នេះបើតាមអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបញ្ជាក់នៅក្រោយជំនួបនៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
សូមបញ្ជាក់ថា ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា៕




-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន5 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា