ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលមិនដំឡើងប្រាក់បៀវត្ស តែបានផ្តល់ការគាំទ្រដល់ស្ថាប័ន និងរបបសង្គមផ្សេងៗ
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា នៅក្នុងឆ្នាំ២០២៦ នេះ ទោះបីរាជរដ្ឋាភិបាលមិនដំឡើងប្រាក់បៀវត្ស ដល់មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ តែរាជរដ្ឋាភិបាលបានវិភាជថវិកាក្នុងក្របខណ្ឌកែទម្រង់រដ្ឋបាលសាធារណៈ លើកទឹកចិត្ដគាំទ្រសម្មតិកម្ម ក្នុងទំហំ ១៥ លានដុល្លារអាមេរិក ដើម្បីលើកទឹកចិត្តដល់ស្ថាប័ន បុគ្គល និងគម្រោងផ្សេងៗ និងការដំឡើងថវិកាផ្នែកគាំពារសង្គមជាដើម។
ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋ កិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ជុំវិញការដំឡើងប្រាក់បៀវត្ស ជូនដល់មន្ដ្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធនេះ គឺជាកិច្ចការអាទិភាពដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់មន្រ្តីរាជការ ក៏ដូចជាការលើកកម្ពស់គុណភាពនៃសេវាសាធារណៈ។
ឯកឧត្តម បន្តថា ប៉ុន្តែស្ថិតនៅក្នុងកិច្ចការដ៏លំបាកនេះ ខណៈដែលការប្រមូលចំណូលនឹងអាចថមថយជាងមុន ស្របពេលដែល សម្ពោធនៃចំណាយមានតម្រូវការកើនឡើង ក្នុងនោះប្រសិនបើរាជរដ្ឋាភិបាលដំឡើងប្រាក់បៀវត្ស ក៏មិនច្រើនប៉ុន្មាននោះឡើយ អាចក្នុងរង្វង់ ប្រមាណ ១៥ លានដុល្លារក្នុងមួយឆ្នាំតែប៉ុណ្ណោះ ដែលបញ្ហានេះសូមមានការយោគយល់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ខណៈដែលកម្ពុជាកំពុងស្ថិតនៅក្នុងការលំបាក។ ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញប្រាក់បៀវត្សដែលអនុវត្តឆ្នាំ២០២៦ គឺស្ថិតនៅក្នុងកម្រិត មួយសមរម្យផងដែរ ជាក់ស្តែងមន្ត្រីរាជការទូទៅ ទទួលបានប្រាក់បៀវត្សក្នុងរង្វង់ជាង ១ លាន ៤ សែនរៀល, គ្រូបបង្រៀនជិត ១ លាន ៥០ សែនរៀល, ចំណែកនគបាលជាតិ (ពលបាលត្រី) ជាង ១ លាន ៤៨ ម៉ឺនរៀល និងបៀវត្សយោធិន (ពលទោ) ជាង ១ លាន ៤១ ម៉ឺនរៀល (គិតបញ្ចូលអង្ករ)។
ឯកឧត្តម ចាន់ សុធី បន្តថា ទោះបីនៅក្នុងឆ្នាំ២០២៦ រាជរដ្ឋាភិបាលមិនបានដំឡើងប្រាក់បៀវត្ស ជូនដល់មន្ដ្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធ ប៉ុន្តែការផ្តល់របរសន្តិសុខសង្គម (ប័ណ្ណ ប.ស.ស.) បានកំពុងដំណើរការយ៉ាងល្អជូនដល់មន្រ្តីរាជការ នៅពេលមានជំងឺឈឺថ្នាត់ ដូចជា ការពង្រីកលើការព្យាបាលជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែមជាដើម ជាក់ស្តែងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមិនមែនបន្ទុកបុគ្គលិក ត្រូវបានដំឡើង ៦០ លានដុល្លារអាមេរិក ឡើងប្រមាណ ១១,៤ ភាគរយ ខណៈដែលចំណូលសរុបឡើងក្នុងរង្វង់ ៣,៦ ភាគរយប៉ុណ្ណោះ។ ឯកឧត្តម បន្ថែមថា ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានវិភាជថវិកានៅក្នុងក្របខណ្ឌកែទម្រង់រដ្ឋបាលសាធារណៈ ដែល លើកទឹកចិត្ដគាំទ្រសម្មតិកម្ម ក្នុងទំហំទឹកប្រាក់ ១៥ លានដុល្លារអាមេរិក (ប្រហាក់ប្រការដំឡើងប្រាក់បៀវត្ស) ដែលស្ថិតក្រោមការចាត់ចែង របស់ក្រសួងមុខងារសាធារណៈ ក្នុងការលើកទឹកចិត្តគាំទ្រស្ថាប័ន បុគ្គល និងគម្រោងផ្សេងៗជាដើម។ បញ្ហានេះបញ្ជាក់ឱ្យឃើញថា ទោះ រាជរដ្ឋាភិបាលមិនបានដំឡើងប្រាក់បៀវត្ស តែរាជរដ្ឋាភិបាលបានដំឡើងតាមរយៈនៃការអនុវត្តគោលការណ៍សំខាន់ៗខាងលើនេះ៕
អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន21 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន