ព័ត៌មាន
កម្ពុជានាំចេញវិស័យកម្មន្តសាលមិនមែនកាត់ដេរក្នុងឆ្នាំ២០២៥ បានបន្តចលនការកំណើនល្អប្រសើរ
កម្ពុជានាំចេញទំនិញ ដែលជាប្រភេទកម្មន្តសាលមិនមែនកាត់ដេរ ទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំ២០២៥ បានបន្តចលនការ កំណើនល្អប្រសើរ ទោះបីមានការគំរាមគំហែង ពីការដំឡើងអត្រាពន្ធបដិការពីសហរដ្ឋអាមេរិក និងការអូសបន្លាយនៃជម្លោះព្រំដែន កម្ពុជា-ថៃក៏ដោយ។

ជុំវិញការនាំចេញវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅក្នុងឆ្នាំ២០២៥, បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំពោះមុខទំនិញនៅក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ ដែលជួយគាំទ្រដល់កំណើននៃការនាំចេញមានដូចជា ការនំាចេញសំបកកង់ឡាន មានទឹកប្រាក់ ជាង ១ ៣០០ លានដុល្លារ, ម៉ាស៊ីន បរិធានមេខនិក និងសម្ភារៈអគ្គិសនី ជិត ២២០ លាន ដុល្លារ កើនឡើងជិត ២៧ ភាគរយ, គ្រឿងសង្ហារឹម មានទឹកប្រាក់ជាង ១ ៥០០ លានដុល្លារ កើនជិត ៣៤ ភាគរយ, ប្រដាប់ប្រដា ក្មេងលេង ជាង ៧៣១ លានដុល្លារ កើនជាង ១១៥ ភាគរយ, វត្ថុធាតុប្លាស្ទិក កៅស៊ូ និងធ្វើពីកៅស៊ូ ជាង ២៧៨ លានដុល្លារ កើន ១១ ភាគរយ ក្រៅពីនេះនៅមានប្រភេទទំនិញជាច្រើនទៀតនៅក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ ដែលបានជួយជ្រោមជ្រែងដល់ ការនាំចេញ។

ចំណែកវិស័យឯកជន, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ជុំវិញទីផ្សារនាំចេញទំនិញ របស់កម្ពុជាក្នុងឆ្នាំ២០២៥ ទោះបីកម្ពុជាជួបបញ្ហានៃការដំឡើងអត្រាពន្ធបដិការពីសហរដ្ឋអាមេរិក និងការអូសបន្លាយនៃជម្លោះ ព្រំដែនកម្ពុជា-ថៃ ក៏ការនាំចេញរបស់កម្ពុជានូវវតែសម្រេចបានកំណើនកើនឡើងល្អប្រសើរ ប៉ុន្តែទោះបីយ៉ាងណាយើងក៏ជួបបញ្ហា ប្រឈម អំពីការរកស៊ីទទួលទានរបស់ប្រជាជននៅតាមព្រំដែនកម្ពុជា-ថៃ ដែលបញ្ហានេះសភាពាណិជ្ជកម្មកម្ពុជា កំពុងគិតគូរយកចិត្ត ទុកដាក់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អាជីវករ ក៏ដូចប្រជាជននៅតាមព្រំដែនផងដែរ។
សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិពេញមួយឆ្នាំ នៅក្នុងបំណាច់ឆ្នាំ ២០២៥ របស់កម្ពុជា, មានទំហំទឹកប្រាក់សរុប ជាង ៦៤ ពាន់លានដុល្លារអាមេរិក កើនជិត ១៧ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៣០ ពាន់លាន ដុល្លារ កើនឡើងជិត ១៥ ភាគរយ ខណៈការនាំចូលពីបរទេស មានចំនួនជិត ៣៤ ពាន់លានដុល្លារ កើនឡើងជិត ១៩ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន21 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន