ព័ត៌មាន
សម្ដេចតេជោ អរគុណពលរដ្ឋខ្មែរនៅអាមេរិក ដែលជួយឧបត្ថម្ភជនភៀសសឹក និងឈឺឆ្អាលចំពោះជាតិសាសន៍ពេលជួបទុក្ខលំបាក
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរអរគុណពលរដ្ឋខ្មែររស់នៅអាមេរិក ដែលបានយកចិត្តទុកដាក់ដល់ជាតិសាស៍ពេលជួបទុក្ខលំបាក និងបានជួយឧបត្ថម្ភដល់ពលរដ្ឋភៀសសឹកជាបន្តបន្ទាប់។








សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអរគុណបែបនេះ ក្នុងឱកាសសម្ដេច អនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរដែលជាយុវជនគណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋនានា នៅតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិកម្ពុជា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា នៅក្នុងជំនួបសំណេះសំណាលនេះ សម្ដេចតេជោ បានឆ្លៀតអរគុណដល់យុវជន ក៏ដូចជាក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា នៅតាមតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក ដែលពេលនេះពួកគាត់បានអញ្ជើញមកប្រទេសកម្ពុជា និងបានចូលរួមចំណែកក្នុងការជួយដល់ជនភៀសសឹកកម្ពុជា ដោយបានយកអំណោយ និងថវិកាទៅឧបត្ថម្ភដល់ពលរដ្ឋភៀសសឹក។
សម្ដេចតេជោ បានចាត់ទុកសកម្មភាពនេះ បានបង្ហាញអំពីការឈឺឆ្អាលរបស់ពួកគាត់ចំពោះបងប្អូនភៀសសឹក បើទោះបីជាពួកគាត់រស់នៅឯនាយសមុទ្រក៏ពិតមែន ក៏ប៉ុន្ដែពួកគាត់នៅជាប់ជាមួយសុខទុក្ខរបស់ប្រជាជនខ្មែរ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់អំពីប្រជាពលរដ្ឋខ្មែរដែលជាយុវជនគណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋនានា នៅតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក ដែលបានយកចិត្តទុកដាក់ចំពោះជាតិសាសន៍ និងទឹកដីរបស់ខ្លួនបែបនេះ៕
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន21 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន