ព័ត៌មាន
អគ្គលេខាធិការសមាគមអតីតយុទ្ធជនអញ្ជើញចុះពិនិត្យអណ្តូងទឹក និងការរៀបចំប្រព័ន្ធសូឡាសម្រាប់បូមទឹកជូនអតីតយុទ្ធជន នៅភូមិព្រៃសិន
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះពិនិត្យអណ្តូងទឹក និងការរៀបចំប្រព័ន្ធសូឡាបូមទឹកសម្រាប់ចែកចាយជូនអតីតយុទ្ធជន និងនិវត្តជន ចំនួន ៣០០គ្រួសារនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ក្នុងពេលអញ្ជើញចុះពិនិត្យ ឯកឧត្តម អគ្គលេខាធិការ បានកោតសរសើរចំពោះក្រុមការងារលេខាធិការដ្ឋាន គណៈកម្មាធិការសមាគមខេត្ត ស្រុក និងឃុំ ដែលបានអនុវត្តសកម្មភាពការងារបានយ៉ាងល្អប្រសើរឆ្លើយតបនូវតម្រូវការចាំបាច់ជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន។
ឯកឧត្តម អគ្គលេខាធិការ លើកឡើងថា ទន្ទឹមនឹងការរៀបចំអណ្តូងទឹកដែលផ្តល់ផលប្រយោជន៍ជូនអតីតយុទ្ធជន និងនិវត្តជន។ ក្នុងនោះ ការរៀបចំប្រព័ន្ធសូឡាសម្រាប់បូមទឹក និងចែកចាយទឹក នឹងបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់អតីតយុទ្ធជន និងនិវត្តជនប្រើប្រាស់ ដូចជា ការដាំដុះដំណាំជុំវិញផ្ទះរបស់ខ្លួនជាដើម។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា, ឯកឧត្តម អគ្គលេខាធិការ បានថ្លែងអំណរគុណដល់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលអ.ន.ក. ដែលបានជីកអណ្តូងចំនួន ៣០អណ្តូង ដើម្បីជាប្រយោជន៍ប្រើប្រាស់ដល់អតីតយុទ្ធជន និងនិវត្តជន។
បន្ថែមលើនេះ ឯកឧត្តម អគ្គលេខាធិការ បានថ្លែងអំណរគុណដល់ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងជាអនុប្រធានអ.ន.ក.ខេត្ត ដែលបានជួយស្ថាបនាផ្លូវក្រាលគ្រួសក្រហមជូនបងប្អូនអតីតយុទ្ធជននៅក្នុងតំបន់សម្បទានដីសង្គមកិច្ចខាងលើចំនួនប្រមាណ ៩គីឡូម៉ែតផងដែរ៕









-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង