ព័ត៌មាន
អង្គភាពសុខាភិបាលមូលដ្ឋានទូទាំងរាជធានីភ្នំពេញ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីរួចរាល់
បន្ទាប់ពីប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ» កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ រួចមក គណៈកម្មការធ្វើបច្ចុប្បន្នភាព និងជំរឿនមន្ត្រីជាក់ស្តែងនៃអង្គភាពសុខាភិបាលមូលដ្ឋានរាជធានីភ្នំពេញ បានចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តាមគោលដៅនៃមន្ទីរពេទ្យបង្អែកដែលអនុវត្តសំណុំសកម្មភាពបង្រ្គប់កម្រិត២ (CPA២), មន្ទីរពេទ្យបង្អែកដែលអនុវត្តសំណុំសកម្មភាពបង្រ្គប់កម្រិត១ (CPA១), មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព។
ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃអង្គភាពសុខាភិបាលមូលដ្ឋានរាជធានីភ្នំពេញ បានចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋានដែលស្ថិតក្រោមសមត្ថកិច្ចការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៧ នៃរដ្ឋបាលរាជធានីភ្នំពេញ រួមមាន៖ (១)ចតុមុខ, (២)បាសាក់, (៣)ព្រែកព្នៅ, (៤)មេគង្គ, (៥)សែនសុខ, (៦)ដង្កោ និង (៧)ពោធិ៍សែនជ័យ។
ក្នុងដំណើរការចុះជំរឿនមន្ត្រីជាក់ស្តែងនេះ គណៈកម្មការជំរឿន បានចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមាន លោកគ្រូអ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ជាមន្ត្រីរាជការក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងទៀត ដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមមន្ទីរពេទ្យ ចំនួន៨, មណ្ឌលសុខភាព ចំនួន៤៦ និងប៉ុស្តិ៍សុខភាព ចំនួន៣ ដែលស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមានមន្ត្រីសុខាភិបាល ប្រមាណជាង ១,០០០នាក់ បានចូលរួមក្នុងដំណើរការនៃការធ្វើជំរឿននេះផងដែរ។
គណៈកម្មការជំរឿន សូមថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានចូលរួមសហការ និងបំពេញភារកិច្ចស្របតាមបែបបទ នីតិវិធីនៃសារាចររបស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់គណៈកម្មការជំរឿន ដើម្បីឱ្យដំណើរការនៃការចុះជំរឿន បានប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក៕








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន19 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន